+855 16 757 168     samnob@keiladaily.com
KD Logo

ទើបតែក្រឡាស់ចិត្តពី Roma ថ្មីៗ Malcom ថ្ងៃនេះប្រឡាក់អំបិលលើមុខរបួស Roma ថែមទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 844

ត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះក្រោយពេលប្ដូរចិត្តពី Roma ដើម្បីមកចូលរួម Barcelona ខ្សែបម្រើស្លាប Malcom បានស៊ុតចូលក្លិបអ៊ីតាលីមួយនេះនៅថ្ងៃទី១ខែសីហាឆ្នាំ២០១៨នេះ ក្នុងការប្រកួតនៅ Dallas សហរដ្ឋអាមេរិក។


សប្ដាហ៍មុន Roma បានប្រកាសជាសាធារណៈថាពួកគេបានឈានដល់ការព្រមព្រៀងដើម្បីនាំយកខ្សែបម្រើប្រេស៊ីលវ័យ២១ឆ្នាំ ប៉ុន្តែចុងក្រោយកីឡាកររបស់ក្លិប Bordeaux រូបនេះក៏ប្រែចិត្តទៅចុះកិច្ចសន្យាជាមួយ Barcelona ជំនួសវិញ ជាមួយតម្លៃផ្ទេរ៣៦.៥លានផោន។

Malcom បានស៊ុតឱ្យ Barca នាំមុខ២-១ មុនពេល Alessandro Florenzi, Bryan Cristante និង Diego Perotti ស៊ុតឱ្យ Roma វាយ​បក​យក​ឈ្នះ​វិញ។ មុននោះ Stephan El Shaarawy បានលុបចោលគ្រាប់នាំមុខរបស់ Rafinha៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖