+855 16 757 168     samnob@keiladaily.com
KD Logo

Atletico ទិញខ្សែការពារស្ដាំកូឡុំប៊ីពី PSV ហើយឱ្យតារាក្រូអាតទៅ Inter ខ្ចី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 916

ក្លិប Atletico Madrid បាននាំយកខ្សែការពារស្ដាំជម្រើសជាតិកូឡុំប៊ី Santiago Arias ពីក្លិបហុល្លង់ PSV Eindhoven ដើម្បីជំនួសកីឡាករជម្រើសជាតិក្រូអាត Sime Vrsaljko ដែលបានទៅចូលរួម Inter Milan ក្រោមកិច្ចសន្យាខ្ចី។

Arias វ័យ២៦ឆ្នាំបានចុះកិច្ចសន្យា៥ឆ្នាំជាមួយ Atletico នៅថ្ងៃអង្គារទី៣១ខែកក្កដាឆ្នាំ២០១៨ និងមានខបង់ផ្ដាច់កុងត្រាតម្លៃ៨០លានអឺរ៉ូ។

អតីតយុវជន La Equidad រូបនេះបានផ្លាស់ពី Sporting Lisbon ទៅ PSV ក្នុងឆ្នាំ២០១៣ ក្រោយលេងនៅព័រទុយហ្គាល់២រដូវកាល។ គេបានឈ្នះពានរង្វាន់កីឡាករឆ្នើមជាងគេប្រចាំលីគកំពូលហុល្លង់រដូវកាល២០១៧-១៨។ នៅ World Cup 2018 គេជួយកូឡុំប៊ីឡើងដល់វគ្គ១៦ក្រុមចុងក្រោយ និងលេងជម្រើស១១នាក់ដំបូងទាំង៤ប្រកួត។

ក្នុងថ្ងៃជាមួយគ្នានោះ Atletico ក៏បានប្រកាសអរគុណ Vrsaljko ចំពោះការរួមចំណែកជួយក្លិប២រដូវកាលកន្លងមក។ អតីតសមាជិក Dinamo Zagreb, Genona និង Sassuolo វ័យ២៦ឆ្នាំ ចូលរួម Inter ក្រោមកិច្ចសន្យាខ្ចីអមដោយជម្រើសទិញផ្ដាច់។ Vrsaljko បានលេងក្នុងជម្រើស១១នាក់ដំបូងរបស់ក្រូអាត៦ដងក្នុងចំណោម៧ប្រកួតនៅ World Cup 2018 ដែលក្រូអាតឡើងផ្ដាច់ព្រ័ត្រចាញ់បារាំង២-៤៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖