+855 16 757 168     samnob@keiladaily.com
KD Logo

កាយសម្ព័ន្ធកម្ពុជា ស្នើសុំអាហារូបករណ៍ពីចិនទៅហ្វឹកហាត់២ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 576
     សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានដាក់សំណើរទៅសមាគមកីឡាកាយសម្ព័ន្ធចិន ដើម្បីឲ្យកីឡាករ  សំ រីម បានទៅហ្វឹកហាត់នៅទីនោះរយៈពេល២ឆ្នាំ។ នេះបើតាមការឲ្យដឹងពីលោកអគ្គលេខាធិការសហព័ន្ធ ណយ ផាណា នៅអគារសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។
    អគ្គលេខាធិការ  និងជាគ្រូបង្វឹករូបនេះបញ្ជាក់ថា ដោយសម្លឹងមើលពីសក្ដានុពលរបស់កីឡាករ សំ រីម សហព័ន្ធសម្រេចផ្ញើលិខិតស្នើសុំតាមរយៈស្ថានទូតចិននៅកម្ពុជា។ លោក ណយ ផាណា បន្ថែមថា គោលដៅធំក្នុងការចេញទៅហ្វឹកហាត់នាពេលខាងមុខនេះ គឺត្រៀមដណ្ដើមយ៉ាងហោចណាស់ឲ្យបានមួយមេដាយ  ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី ឆ្នាំ២០១៧។
      គួរដឹងផងដែរថា កន្លងមកប្រទេសចិនធ្លាប់ផ្ដល់ជំនួយជាសម្ភារៈមួយចំនួនធំ ដល់សហព័ន្ធកីឡាកាយសម្ព័ន្ធ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា។ ចំពោះសំណើរលើកនេះ លោក ណយ ផាណា នៅតែសង្ឃឹមខ្ពស់ថា ភាគីម្ចាស់ជំនួយនឹងយល់ព្រមជាក់ជាមិនខាន។
ប្រសិនបើភាគីចិនយល់ព្រមតាមការស្នើសុំ នេះជាលើកទី២សម្រាប់ សំ រីម ដែលបានចេញទៅហ្វឹកហាត់នៅក្រៅប្រទេស។ កីឡាករមានប្រភពពីខេត្តតាកែវរូបនេះ ធ្លាប់ចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនពេញមួយខែមេសា ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅប្រទេសសិង្ហបុរី៕
 
ប្រភព ៖ ទូរទស្សន៍ PNN

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖