+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុម៣ដែលអាចបញ្ចប់ភាពត្រួតត្រារបស់ Juventus នៅអ៊ីតាលីបាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1656

តាំងពីឡើងមក Serie A វិញក្នុងរដូវកាល២០០៧-០៨ និងផ្ដើមគ្រងជើងឯកជាថ្មីក្នុងរដូវកាល២០១១-១២ដោយមិនចាញ់សោះមក Juventus បានក្លាយជាអធិរាជត្រួតត្រាបាល់ទាត់អ៊ីតាលី ដោយក្ដោបជើងឯកលីគកំពូលប្រទេសនេះ៧រដូវកាលចុងក្រោយជាប់គ្នា និងពាន Coppa Italia (Italy Cup) ៤រដូវកាលចុងក្រោយជាប់គ្នា។

រដូវកាល២០១៨-១៩នឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ទី១៨ខែសីហា ដោយ Juventus ចេញយុទ្ធនាការការពារជើងឯកនៅទឹកដី Chievo។ ដូចសព្វដងអីចឹង Juventus គឺជាក្រុមរំពឹងឈ្នះជើងឯក ហើយពួកគេថែមទាំងបាននាំចូល Cristiano Ronaldo ទៀតផង និងបញ្ចេញ Gonzalo Higuain ឱ្យ AC Milan ខ្ចី។ ទោះបែបនេះក្ដី គូប្រជែងរបស់ពួកគេក៏បាននាំចូលកីឡាករល្អៗច្រើនដែរ។ ការណ៍នេះនាំឱ្យមានការមើលឃើញក្រុម៣ដែលអាចបញ្ឈប់ភាពត្រួតត្រារបស់ក្លិបសេះបង្កង់នៅអ៊ីតាលីបាន។

Inter Milan

តាំងពី២០១២មក Inter ស្ថិតនៅលើផ្លូវបញ្ច្រាសពី Juventus។ ពួកគេបានបរាជ័យក្នុងការប្រជែងកៅអី Champions League រហូតដល់រដូវកាលមុន។ ឥឡូវ Inter ត្រលប់មកលេងពានក្លិបអាជីពធំបំផុតក្នុងលោកជាលើកដំបូងក្នុងពេល៦លឆ្នាំចុងក្រោយ។ ក្នុងរដូវក្ដៅឆ្នាំ២០១៨នេះ ក្រុមបង្វឹកដោយលោក Lucian Spaletti បាននាំចូលកីឡាករ Radja Nainngolan ពី Roma, Kwadwo Asamoah ពី Juventus, Stefan De Vrij ពី Lazio, Matteo Politano ពី Sassuolo។ ក្លិបនេះក៏បាននាំចូលកីឡាករពីក្រៅប្រទេសដើម្បីមកជួយគាំទ្រប្រធានក្រុម Mauro Icardi ផងដែរ ដោយនាំយក Lautaro Martinez ពី Racing។ ពួកគេក៏បាននាំចូលយុវជន Yann Kramoh ពី SM Caen។ Sime Vrsjalko ពី Atletico Madrid និងយក Federico Di Marco មកបំពេញកន្លែងរបស់ Yuto Nagatomo ដែលចូលរួម Galatasaray ជាអចិន្រ្តៃយ៍។


Roma

នៅពេល Roma ឈ្នះជើងឯក Serie A មុនគេក្នុងសតវត្សរ៍ទី២១ មានការរំពឹងជាច្រើនលើក្រុមនេះដែលកាលណោះមាន Cafu, Batistuta និង Totti។ តែផ្ទុយទៅវិញ ពួកគេបានចេញពីភាពជាក្រុមល្អបំផុតមួយរបស់អ៊ីតាលីទៅសឹងតែជាក្រុមសាមញ្ញមួយ។ តែតាំងពី Eusebio Di Francesco ចូលធ្វើគ្រូបង្គោល ភាពសុទិដ្ឋិនិយមកើតមានឡើងវិញក្នុងក្រុមនេះ។ Roma បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងតាំងពីពាននេះប្ដូរឈ្មោះពី European Cup មក។ ក្នុងរដូវកាលមុននោះ ពួកគេបានបញ្ចប់លីគនៅក្រោម Napoli និង Juventus ហើយបានកៅអីលេង Champions League ទៀត។ សកម្មភាពផ្ទេរកីឡាកររបស់ពួកគេក៏មានការចាប់អារម្មណ៍ដែរ។ ជាមួយវត្តមាននាយកបច្ចេកទេស Monchi ក្លិបនេះបាននាំចូល Justin Kluivert ពី Ajax តម្លៃ១៨លានអឺរ៉ូ, យក Robin Olsen និង Javier Pastore មកជំនួស Alisson និង Nainngolan។ បន្ថែមលើនេះ នៅមានកីឡាករវ័យក្មេងដូចជា Ante Coric និង Nicolo Zaniolo, ខ្សែការពារជើងចាស់ Davide Santon ថ្វីបើពួកគេបានរបូត Malcom ទៅលើដៃ Barcelona។


Napoli

ជាជើងឯករងរដូវកាលមុន Napoli ពេលនេះមានគ្រូថ្មីគឺ Carlo Ancelotti ដែលចូលដឹកនាំជំនួស Maurizio Sarri ដែលបានលាលែងពីតំណែងនិងទៅចូលរួម Chelsea ជាមួយខ្សែបម្រើស្នូល Jorginho។ មិនមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ទេក្នុងជម្រើស១១នាក់ដំបូងរបស់ Napoli។ ការមកដល់របស់ Orestis Karnezis, Alex Meret, Fabian Ruiz មិនបង្កឱ្យមានភាពទាក់ទាញខ្លាំងឡើយ។ ទោះបីត្រូវធ្វើការជាមួយជម្រើសដំបូងសឹងដដែលទាំងអស់ក្ដី តែលោក Ancelotti មានបទពិសោធឈ្នះពានជាច្រើននៅអ៊ីតាលី, អង់គ្លេស, អេស្ប៉ាញ និង អាល្លឺម៉ង់ ដែលនឹងជួយផ្នែកស្មារតីដល់ Napoli ដើម្បីប្រជែង Juventus៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Foxsportsasia

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖