+855 16 757 168     samnob@keiladaily.com
KD Logo

Dortmund ទិញខ្សែបម្រើបែលហ្ស៊ិកពីក្លិបចិនក្រោយរះនៅ World Cup 2018

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 808

ក្លិប Borussia Dortmund បានឈានដល់ការព្រមព្រៀងជាមួយក្លិបចិន Tianjin Quanjian ដើម្បីទិញខ្សែបម្រើបែលហ្ស៊ិក Axel Witsel ក្នុងតម្លៃប្រហែល២០លានផោន។

អតីតសមាជិក Standard Liege វ័យ២៩ឆ្នាំបានផ្លាស់ពី Zenit St Petersburg ទៅ Tianjin Quanjian ក្នុងខែមករាឆ្នាំ២០១៧ ចូលលេងបាន៣៥ប្រកួតនិងស៊ុតចូល៥គ្រាប់ ក្រោយចំណាយពេល៥រដូវកាលនៅរុស្ស៊ីដែល Zenit ទិញគេពី Benfica តម្លៃ៤០លានអឺរ៉ូ។

Witsel និយាយថាក្រោយ World Cup 2018 គេមានបំណងចេញពីចិនត្រលប់មកអឺរ៉ុបវិញ។ គេពិតជាសប្បាយចិត្តនិងមោទនខ្លាំងណាស់ក្នុងការចូលរួម Dortmund។ ពេល Dortmund ចូលមកចរចាជាមួយគេ គេមិនគិតយូរឡើយ ព្រោះ Dortmund ជាក្លិបធំបំផុតមួយក្នុងទ្វីបអឺរ៉ុប ហើយគេអន្ទះសារចង់លេងនៅពីមុខអ្នកគាំទ្រផ្ទាល់៨១,០០០នាក់ក្នុងកីឡដ្ឋានរបស់ក្លិប។

ចំណែកនាយកបច្ចេកទេស Dortmund លោក Michael Zorc និយាយថាក្លិបចង់យក Axel Witsel ជាច្រើនខែមកហើយ ហើយពេលនេះក្លិបរីករាយណាស់ដែលគេព្រមជ្រើសរើស Dortmund។

លោកបន្ថែមថា Witsel ជាកីឡាករដ៏មានបទពិសោធអន្តរជាតិ មានជំនាញគ្រប់យ៉ាងក្នុងការរ៉ាប់រងនៅតំបន់បម្រើកណ្ដាល ទាំងការយល់ដឹងកលល្បិចលេង កម្លាំងជែងយកបាល់ ល្បឿន ភាពច្នៃប្រតិដ្ឋ និងផ្លូវចិត្តរឹងមាំ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖