+855 16 757 168     samnob@keiladaily.com
KD Logo

ឈិន ឈឿន ផ្ញើសារលើទឹកចិត្តប្រាក់ មុន្នីឧត្តម ក្រោយ​ប៉ះគ្នាយប់មិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 943

ក្រសួងការពារជាតិ បានទម្លាក់ព្រះខ័នរាជស្វាយរៀង តាមរយៈបាល់១១ម៉ែត្រកាត់សេចក្ដី ក្រោយស្មើគ្នាទាំង២ជើង ៣ទល់នឹង៣ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុម នៅថ្ងៃពុធ ទី០៨ សីហា។


ក្រោយការប្រកួតដ៏សំខាន់នេះ ឈិន ឈឿន របស់​ក្រសួងការពារជាតិ បានផ្ញើសារដល់​ប្រាក់ មុន្នីឧត្តម ដែលជាសមាជិកស្នូលព្រះខ័នរាជស្វាយរៀង លើកទឹកចិត្តមិត្តជិតស្និទ្ធរូបនេះ ។  ឧត្តមក៏បានឆ្លើយតប​វិញ​ដោយ​មិត្តភាព​ និង ភាតរភាពផងដែរ។

ឈិន ឈឿន សរសេរលើ Facebook ផ្ទាល់ខ្លួនបែបនេះ ៖ "(អាសំឡាញ់PM7) បើនិយាយពីស្គាល់គ្នា និង ប្រកអាជីពបាល់ទាត់ជាមួយគ្នា វា១០ឆ្នាំជាងហើយ។បើប្រកួតក្លិបពេលលេងប៉ះគ្នាវិញមិនដឹងប៉ុន្មានរយប្រកួតទេ តែនៅពេលប្រកួតចប់ម្ដង តែងតែតេសួសុខទុក្ខទៅវិញទៅមករហូត ហើយបើនិយាយពីការប្រកួតល្ងាចមិញនេះវាពិតជាស្វិតស្វាញខ្លាំងណាស់ តែគួរឲ្យសោកស្តាយដែលក្រុមរបស់សំលាញ់បរាជ័យ។ ចូលរួមសោកស្តាយផងណា គ្នាយល់អារម្មណ៍មួយនេះ"។
#បាល់ទាត់ចាញ់ឈ្នះជារឿងធម្មតា
Prak Monyudom

គួររំឭកថា កាលជើងទី១ នៅស្តាតចាស់ ការពារជាតិ បានចាញ់១ទល់នឹង២ តែចូលដល់ជើងទី២ នៅស្វាយរៀង បានវាយបកឈ្នះ១ទល់នឹង២វិញដូចគ្នា៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖