ក្លិប Atletico Madrid បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធក្រូអាត Nikola Kalinic ពី Barcelona លើកិច្ចសន្យា៣ឆ្នាំ។
Kalinic ចូលរួមក្លិបយក្សអេស្ប៉ាញមួយនេះក្នុងតម្លៃផ្ទេរ១៣.៥លានផោន ក្រោយចំណាយពេលរួមរស់នៅ San Siro តែ១រដូវកាលប៉ុណ្ណោះ បន្ទាប់ពីចេញពី Fiorentina។
អតីតសមាជិក Blackburn Rovers វ័យ៣០ឆ្នាំ រកបាន៦គ្រាប់ក្នុង៤១ប្រកួតសម្រាប់ AC Milan រដូវកាល២០១៧-១៨ មុនពេលត្រូវបានជ្រើសរើសចូលបញ្ជី២៣នាក់ចុងក្រោយរបស់ក្រូអាតទៅ World Cup 2018។
តែគេត្រូវបានគ្រូបង្វឹកបញ្ជូនមកស្រុកវិញមុនកំណត់ ដោយសារមិនព្រមចូលលេងក្នុងនាមជាកីឡាករបម្រុងទល់នឹង នីហ្សេរីយ៉ា អំឡុងជំនួបក្នុងពូល។
Kalinic ជាសមាជិកថ្មីចុងក្រោយគេរបស់ Atletico គិតមកទល់ពេលនេះ បន្ទាប់ពី Thomas Lemar, Rodri, Jonny, Antonio Adan, Gelson Martins និង Santiago Arias៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖