+855 16 757 168     samnob@keiladaily.com
KD Logo

តេក្វាន់ដូបានទទួលលុយ១៦លានរៀលសម្រាប់ពង្រឹងសមត្ថភាពក្មេងៗ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 543
  ថ្ងៃទី១២កញ្ញានេះលោកគង់ សក្ខិដាដែលជាអគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូបានទទួលលុយចំនួន១៦លានរៀលពីលោក Choi Yong Sok ដែលជាគ្រូជម្រើសជាតិជនជាតិកូរេរបស់កម្ពុជា ។

លោកអគ្គលេខាធិការរូបនេះបានបញ្ជាក់ថាលុយគឺជាលុយរង្វាន់ SEA Games របស់លោក Choi Yong Sok ហើយពេលនេះគាត់បានលះបង់លុយនេះដើម្បីតេក្វាន់ដូរបស់កម្ពុជា ។ លោកគ្រូបង្វឹកជនជាតិកូរេរូបនេះបានបង្កើត កម្មវិធីមួយថ្មីទៀតនៅក្នុងព្រឹត្តិការណ៍ Hope Taekwondo 2023 ដែលគាត់ប្រសិទ្ធិនាមថា Special Program Every Satuday and Sunday Cambodia-Korea Taekwondo Academy(CKTA)ដោយជ្រើសរើសកីឡាករឆ្នើមពីគ្រប់ក្លឹបទាំងអស់ក្នុងរាជធានីភ្នំពេញដោយយកមួយក្លឹប២ ឬ ៣នាក់ឲ្យមកហ្វឹកហាត់ជា ពិសេសជាមួយលោក និង កីឡាជម្រើសជាតិនៅរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យដោយមួយថ្ងៃហាត់ ២ម៉ោងកន្លះ។


                                                      លោក Choi Yong Sok ស្លៀកពាក់ពណ៌ស

កម្មវិធីនេះបានចាប់ផ្ដើមតាំងពីសប្ដាហ៍មុនមកម្ល៉េះដែលការហាត់ពិសេសនេះគឺកំណត់យកតែប្រភេទអាយុក្រោម១២ឆ្នាំ ក្រោម១៤ឆ្នាំ និង ក្រោម១៧ឆ្នាំ ។មិនមែននរណាៗក៏អាចចូលរួមក្នុងកម្មវិធីនេះបាននោះទេគឺយកតែកីឡាករឆ្នើមនៃក្លឹបនានាក្នុងរាជធានីភ្នំពេញប៉ុណ្ណោះដោយមួយក្លឹបសម្រេចយក២ឬ៣នាក់។ពេលនេះមានកីឡាករផ្នែសំដែង(Poomsae) ចំនួន២០នាក់ និង ផ្នែកប្រយុទ្ធចំនួន៤០នាក់ ។ ពួកគេហ្វឹកហាត់ផ្ទាល់ជាមួយលោក Choi Yong Sok ព្រមទាំងកីលាករជម្រើសជាតិទាំងអស់ដែលក្នុងនោះមានទាំងកីឡាការិនីស៊ន សៀវម៉ីចូលរួមដែរ ។


​​​​​​​​​​​​​​​​​​​​​                                                   លោក Choi Yong Sok និងកីឡាការិនី ស៊ន សៀវម៉ី
បើតាមការឲ្យដឹងពីលោក Choi Yong Sok និយាយថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។ បន្តិចទៀតលោកនឹងទាក់ទងជាមួយអ្នកជំនួញជនជាតិកូរេដើម្បីឲ្យគេជួយដល់កម្មវិធីហ្វឹកហាត់ពិសេសនេះ ។លោកកំពុងតែរៀបចំសេណារីយោជ័យជំនះមួយសម្រាប់ឆ្នាំ២០២៣ ៕
        
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖