+855 16 757 168     samnob@keiladaily.com
KD Logo

Bayern Munich ស៊ីក្លិបចាស់របស់គ្រូខ្លួនលើកពានបើករដូវកាលអាល្លឺម៉ង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 684


ការស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងពីសំណាក់ Robert Lewandowski បានជួយឱ្យ Bayern Munich រក្សាពាន Super Cup តាមរយៈជ័យជម្នះ ៥ សិតទល់នឹង ០លើ Eintracht Frankfurt នៅថ្ងៃអាទិត្យ ទី ១២ ខែសីហា។

Lewandowski បានរកគ្រាប់បាល់បញ្ចូលទីចំនួន២លើកនៅវគ្គទី១។


គ្រាប់បាល់ទី ៣របស់គេបានកើតចេញពីគែមប្រអប់ ដាក់សម្ពាធបន្ថែមទៀតលើ Eintracht Frankfurt។

ប៉ុន្តែពួកគេមិនអាចរកបានបាល់តបវិញទេ កីឡាករពីរនាក់ទៀតរបស់ Bayern គឺ Kingsley Coman និង Thiago Alcantara បានបន្ថែមម្នាក់មួយគ្រាប់។


គេចាំបាន Frankfurt ធ្លាប់ដឹកនាំដោយអ្នកចាត់ការបច្ចុប្បន្នរបស់ Bayern Munich លោក Niko Kovac បានផ្ដួលក្រុមដដែលនេះដោយលទ្ធផល៣ទល់នឹង១ លើកពាន German Cup រដូវកាលមុន៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖