ការប្រកួតពានរង្វាន់ UEFA Super Cup 2018 រវាងជើងឯក Champions League និងជើងឯក Europa League នៅថ្ងៃពុធទី១៥ខែសីហា នឹងមានការដាក់ឱ្យប្រើ VAR ជាលើកដំបូងក្នុងប្រវត្តិពាននេះ។ លើសពីនេះ ក្រុមទាំងសងខាងអាចប្ដូរកីឡាករទី៤បាន បើសិនការប្រកួតឈានដល់វគ្គបន្ថែម១៥នាទីពីរដង។
Real Madrid និង Atletico Madrid បានធ្វើដំណើរទៅដល់រដ្ឋធានី Tallin ប្រទេសអេស្តូនីហើយ ដើម្បីត្រៀមប្រកួតគ្នា។
Real ស្នាក់នៅសណ្ឋាគារ Swissotel ខណៈ Atletico ស្នាក់នៅសណ្ឋាគារ Radisson Blue ដែលមានចម្ងាយពីគ្នាត្រឹម១០០ម៉ែត្រប៉ុណ្ណោះ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖