+855 16 757 168     samnob@keiladaily.com
KD Logo

Roma ទិញជ័យលាភី World Cup បារាំង Nzonzi ពី Sevilla

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 343

Roma បានទិញខ្សែបម្រើជម្រើសជាតិបារាំង Steven Nzonzi ពី Sevilla លើកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃរហូតដល់៣០.៦លានអឺរ៉ូ។

ក្លិបអ៊ីតាលីនឹងបង់២៦.៦លានអឺរ៉ូជាមុន ខណៈលក្ខខណ្ឌបន្ថែមតម្លៃ៤លានអឺរ៉ូទៀតអាស្រ័យលើការបង្ហាញជាក់ស្ដែងរបស់កីឡាករ។

អតីតសមាជិក Blackburn Rovers, Stoke វ័យ២៩ឆ្នាំដែលទើបឈ្នះ FIFA World Cup 2018 ត្រូវបានភ្ជាប់ជាមួយ Arsenal ក្នុងខែកក្កដាកន្លងទៅ ដ្បិតអតីតគ្រូរបស់គេ Unai Emery បានទៅជំនួសតំណែងលោក Arsene Wenger។

Nzonzi ចាកចេញពីអេស្ប៉ាញក្រោយលេងនៅទីនោះ៣រដូវកាល និងបានឈ្នះជើងឯក Europa League 2016។

Nzonzi បានចុះកិច្ចសន្យា៤ឆ្នាំជាមួយ Roma។ Roma ដែលបានបញ្ចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់ទី៣ នឹងផ្ដើមលីគកំពូលអ៊ីតាលីរដូវកាលថ្មីនៅទឹកដី Torino ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

ប្រែសម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖