+855 16 757 168     samnob@keiladaily.com
KD Logo

AT Madrid ស៊ី Real Madrid ៤-២ លើកពាន UEFA Super Cup

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2441


Atletico Madrid បានទទួលជ័យជម្នះ ៤-២ លើ Real Madrid នៅថ្ងៃពុធ ទី១៥ សីហា ដើម្បីលើកពាន UEFA Super Cup ជាលើកទី ៣ បន្ទាប់ពីខ្សែបម្រើ Saul Niguez និង Koke រកគ្រាប់បាល់បញ្ចូលទីនៅម៉ោងបន្ថែម ក្រោយចប់៩០នាទីដែលក្រុមទាំង២ស្មើគ្នា២ទល់នឹង២។


Diego Costa បានស៊ុតនាំមុខមុនតាំងពីវិនាទីទី៤៩។

Real ដែលបានផ្តួល Atletico ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ឆ្នាំ ២០១៤ និង ២០១៦ និងបានទម្លាក់ពួកគេចេញពីការប្រកួតនៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ បានតាមស្មើវិញដោយ Karim Benzema នៅនាទីទី ២៧ ។


Real Madrid បាននាំមុខវិញម្ដងនៅនាទី៦៣ ដោយការទាត់ប៉េណាល់ទីពី Sergio Ramos។ យ៉ាងណាក៏ដោយ Diego Costa បានតាមស្មើនៅនាទី៧៩ ហើយការប្រកួតចប់៩០នាទី ក៏ឈានដល់ការបន្ថែម១៥នាទី២ដង Atletico Madrid ក៏រកបានគ្រាប់ជ័យជម្នះ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖