+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធាន​ក្រុម AT Madrid បដិសេធ​សំណើផ្លាស់ទៅ Man UTD ថ្ងៃចុងក្រោយ​ទីផ្សារដោះដូរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 933

Diego Godin បានបំបែកភាពស្ងប់ស្ងាត់ចំពោះមូលហេតុដែលបានបដិសេធការផ្លាស់ប្តូរថ្ងៃចុងក្រោយទៅកាន់ Manchester United ពីក្លិប Atletico Madrid។


ខ្សែការពាររូបនេះបានក្លាយជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមរបស់លោក Jose Mourinho ក្រោយពីការផ្លាស់ប្តូរតម្លៃ ៦៥លានផោនរបស់ Harry Maguire បានបរាជ័យ​ដោយសារតែការបដិសេធពី​ក្លិប Leicester។


ប៉ុន្តែទោះបីជា Man Utd បានផ្តល់ប្រាក់ចំនួន ១៨​លានផោនទៅឱ្យកីឡាករវ័យ ៣២ឆ្នាំរូបនេះបានសំរេចចិត្តចំពោះការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford ដោយចុះកុងត្រាបន្តលេងនៅអេស្ប៉ាញ។

យ៉ាងណាក៏ដោយ Godin មិនទាន់បន្ត​កុងត្រា​មែនទែនទេ តែសង្ឃឹមមុតមាំថា អាច​នៅរួមរស់​ជាមួយក្រុមលោក Diego Simeone ទៅមុខទៀត៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖