+855 16 757 168     samnob@keiladaily.com
KD Logo

Solf Tennis ត្រៀមចេញទៅប្រកួតជើងឯកពិភពលោក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 606
       សហព័ន្ធកីឡាSolf Tennis កម្ពុជាកំពុងតែត្រៀមខ្លួនដើម្បីចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Solf Tennis Champion នៅប្រទេសឥណ្ឌានាចុងឆ្នាំនេះ ។
       លោកឧត្តមសេនីយ៍ជា ប៊ុនហេងអគ្គលេខាធិការសហព័ន្ធកីឡា Solf Tennis កម្ពុជាបានឲ្យដឹងថាជប៉ុនបានអះអាងពីការជួយឧបត្ថម្ភដល់កីឡាករកម្ពុជាចំនួន ៤ រូបសម្រាប់ការទៅចូលរួមប្រកួតកម្រិតពិភពលោកនេះតែកម្ពុជាត្រូវការបញ្ជូនទៅ ៥ រូបដើម្បីអាចលេងជាក្រុមបាន ។ លោកបន្តថាគេឲ្យ៤រូប សម្រាប់កីឡាករ ហើយសហព័ន្ធត្រូវដៗស្រាយសម្រាប់គ្រូបង្វឹកម្នាក់ទៀត ហើយក៏អាចសម្រាប់បន្ថែមកីឡាករមួយរូបទៀតផង ។ លោកទទួលស្គាល់ថាការប្រកួតក្នុងកម្រិតពិភពលោកបែបនេះគឺធំធេងណាស់តែតាមការវាយតម្លៃរបស់គ្រូមកពីសហព័ន្ធ Solf Tennis ទ្វីបអាស៊ីនោះថាកម្ពុជាពេលនេះកម្រិតនៅពីលើឡាវ មីយ៉ាន់ម៉ា វៀតណាម និង ម៉ាឡេស៊ី ។ តែកម្ពុជានៅក្រោមថៃ ហ្វីលីពីន និង ឥណ្ឌូនេស៊ីទេ ។ ជាមួយការត្រៀមចូលរួមប្រកួតជើងឯកពិភពលោកនេះសហព៧ន្ធ Solf Tennis កម្ពុជាបានធ្វើតេស្តសមត្ថភាពកីឡាកររបស់ខ្លួនជាប្រចាំរៀងរាល់ខែ ។ការធ្វើតេស្តជារឿងសំខាន់ណាស់គឺដើម្បីឲ្យកីឡាករមានការប្រឹង ប្រែងក្នុងការហ្វឹកហាត់ព្រោះអ្នកដែលល្អគឺមានឱកាសច្រើនជាងគេក្នុងការចេញទៅប្រកួតនៅក្រៅប្រទេស ៕
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖