+855 16 757 168     samnob@keiladaily.com
KD Logo

បុរស​អ៊ីតាលីម្នាក់ជាប់គុក២ឆ្នាំកន្លះដោយសារវ៉ៃអ្នកគាំទ្រ Liverpool

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 279

បុរសអ៊ីតាលីម្នាក់ត្រូវជាប់គុកពីរឆ្នាំកន្លះដោយសារតែបង្កអំពើហិង្សាមុនការប្រកួតក្របខណ្ឌ Champions League ដែលបានធ្វើឱ្យអ្នកគាំទ្រ Liverpool រងរបួស។


Daniele Sciusco វ័យ ២៩ឆ្នាំបានសារភាពពីភាពចំពោះ​ទង្វើនេះមុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Liverpool និង AS Roma នៅ Anfield ថ្ងៃទី២៤ ខែមេសា កន្លងទៅ។

ដំបូងឡើយ Sciusco មិនបានទទួលខុសត្រូវចំពោះការវាយប្រហារដែលធ្វើឲ្យ Sean Cox អាយុ ៥៣ឆ្នាំមកពីប្រទេសអៀរឡង់របួសក្បាលធ្ងន់ធ្ងរ។

ប៉ុន្តែចៅក្រមនៅតុលាការ Preston Crown បានប្រាប់ថា វាបានកើតឡើងក្នុងអំឡុងពេលមានវិបត្ដិអំពើហិង្សាដែលគេបានចូលរួម​។

តុលាការបាននិយាយថា Sciusco ស្ថិតក្នុងចំណោមក្រុមអ៊ុលត្រារ៉ូម៉ាដែលបានហោះហើរពីអ៊ីតាលីសម្រាប់ការប្រកួតនេះ។


ទូរទស្សន៍ស៊ីស៊ីធីវីបានបង្ហាញអំពីក្រុមមនុស្សចំនួន ២៥​នាក់នៅផ្លូវ Walton Breck ជិតស្តាតស្ថិតក្នុងអំពើហិង្សានេះ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖