បន្ទាប់ពីក្លិបស៊ីម៉ាក់យូណាយធីត បានផ្អាកសកម្មភាពច្រើនខែមក លោក កែវ សារិន ដែលជាអតីតគ្រូបង្គោល ប្រាប់ Keila Daily ថា ចង់មានទ្រនំថ្មីមួយដើម្បីបង្ហាត់។
គ្រូបង្វឹកជាអតីតអ្នកចាំទីដដែលប្រាប់ថា លោកចង់បណ្ដុះបណ្ដាលក្មេងៗ ហើយមិនគិតពីលើប្រាក់កម្រៃទេ។
លោក កែវ សារិន រៀបរាប់ ៖ “ស៊ីម៉ាក់ឥឡូវផ្អាកសិន ព្រោះខ្វះខាតថវិកា អ៊ីចឹងខ្ញុំអត់មានការងារបង្ហាត់អីទៀតទេ តែបើតាមក្លិប អង្គការ ស្ថាប័នណា ចង់បានគ្រូបង្ហាត់បាល់ទាត់ អាចទាក់ទងខ្ញុំបាន ខ្ញុំស្វាគមន៍ជានិច្ច ខ្ញុំអត់ទាមទារប្រាក់ខែច្រើនទេ ឲ្យតែបានបង្ហាត់ ព្រោះខ្ញុំចង់បណ្ដុះបណ្ដាលក្មេងៗ”។
គ្រូបង្វឹកមានប្រភពពីខេត្តកំពង់ឆ្នាំងបន្ថែមថា ប្រសិនបើស្ថាប័ន ឬ ក្លិបណាមួយចង់បានលោកធ្វើជាគ្រូបង្វឹក អាចទាក់ទងតាមលេខទូរសព្ទ ០៩២៧៩៤២៩៦។
គួរដឹងដែរថា ស៊ីម៉ាក់យូណាយធីត បានធ្លាក់ចេញពីលីគកំពូលកម្ពុជារដូវកាល២០១៧ តែបានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០១៨ ដោយធ្លាក់វគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ៕
អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖