+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែ​បម្រើ​ Man UTD ធ្លាប់ចង់​បាន ចេញ​ពី Roma ទៅ Marseille

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 377

ខ្សែបម្រើ Kevin Strootman បានចូលរួមជាមួយក្រុម Marseille ពី AS Roma ក្នុងតម្លៃ ២៥លានផោន។


កីឡាករវ័យ ២៨ឆ្នាំរូបនេះលេងបាន ៤៤រដូវកាលមុនខណៈ Roma បានបញ្ចប់នៅលំដាប់ទី៣នៅ Serie A និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ។

ក្លិប Roma រៀបរាប់លើសេចក្ដីថ្លែងការណ៍ អរគុណដល់ Kevin ចំពោះការរួមចំណែកជួយក្រុមអស់រយៈពេលជាច្រើនឆ្នាំ និង បានជូនពរសម្រាប់អនាគត។

Strootman បានលេងក្រោមការដឹកនាំរបស់លោក Rudi Garcia គ្រូបង្វឹកបច្ចុប្បន្ន Marseille នៅពេលលោកបានចូលរួមជាមួយ Roma ពី PSV Eindhoven កាលពីឆ្នាំ២០១៣។


បុរសនជាតិហូឡង់គឺជាកីឡាករទី៣ដែលចាកចេញពី Roma នៅរដូវក្តៅនេះបន្ទាប់ពីអ្នកចាំទីប្រេស៊ីល Alisson បានចូលរួមជាមួយ Liverpool ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ទៅ ៦៦ លានផោន និងខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Radja Nainggolan បានចូលរួមជាមួយ Inter Milan ក្នុងតម្លៃ ៣៣លានផោន៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖