Anthony Martial អាចចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំថ្មីនៅ Manchester United ដោយទទួលបានថ្លៃពលកម្ម១៣ម៉ឺនផោនក្នុងមួយសប្តាហ៍ព្រោះគិតថាថ្ងៃរបស់លោក Jose Mourinho នៅទឹកដី Old Trafford នឹងជិតដល់ទីអវសាន។
សារព័ត៌មាន Daily Mail បានបង្ហាញថា កីឡាករ និងបុគ្គលិកមួយចំនួននៅក្រុមបិសាចក្រហម ជឿថាលោក Mourinhoអាចនឹងត្រូវបណ្តេញចេញក្រោយពីមានភាពរអាក់រអួលមួយចំនួន និង ចាប់ផ្តើមរដូវកាលមិនល្អ។
Martial កំពុងតែពិចារណាលើការផ្តល់នូវកិច្ចសន្យារយៈពេលវែង Man United និង រំពឹងថា អ្នកចាត់ការថ្មីមកដល់នាពេលឆាប់ៗ។
កាលពីពេលថ្មៗនេះ មានលេចឮដំណឹងថា កីឡាករវ័យ២២ឆ្នាំខាងលើចង់ចេញពី Old Trafford ហើយ Atletico Madrid និង AC Milan និង Tottenham មានចំណាប់អារម្មណ៍ តែ Man UTD បដិសេធ។
Martial នៅតែសល់រយៈពេល១២ខែទៀតក្នុងកិច្ចសន្យាដែលថ្លៃនឿយហត់ ៩ម៉ឺនផោនក្នុងមួយសប្តាហ៍៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖