+855 16 757 168     samnob@keiladaily.com
KD Logo

ប៉ះណាហ្គាថ្ងៃសៅរ៍នេះ ប្រធាន​ក្រុម​ការពារ​ជាតិបារម្ភ​២ករណី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 598

ប្រធានក្រុមក្រសួងការពារជាតិ រ៉ឹង ប៊ុនហៀង បង្ហើបថា អាកាសធាតុ និង ការកាត់សេចក្ដីពីអាជ្ញាកណ្ដាល គឺជាការព្រួយបារម្ភមួយសម្រាប់រូបគេមុនជំនួបពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៨ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី០១ កញ្ញា។


ខ្សែប្រយុទ្ធដដែលលើកឡើងថា ប្រសិនបើមេឃមានភ្លៀងអាចធ្វើប៉ះពាល់ដល់ការប្រកួតខ្លះដែរ និង រំពឹងអាជ្ញាកណ្ដាលពុំមានភាពភ្លាំងភ្លាត់លើការកាត់សេចក្ដី។

អតីតសមាជិកបៀលប្រាយយូណាយធីតលម្អិត ៖ "ចំពោះការព្រួយបារម្ភរបស់ខ្ញុំមានតែអាកាសធាតុ ព្រោះខែហ្នឹងអាចមានភ្លៀងពេលយើងប្រកួតអីចឹង។ មួយទៀតព្រួយបារម្ភចំពោះការកាត់សេចក្ដីពីអាជ្ញាកណ្ដាល"។


កីឡាករស៊ុតចូលច្រើនជាងគេឲ្យការពារជាតិនៅរដូវកាលនេះ ថា សមាជិកមានសង្ឃឹម៥០ភាគរយ អាចក្រសោបបាន​លទ្ធផលពី​ណាហ្គាវើលដ៍​៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖