+855 16 757 168     samnob@keiladaily.com
KD Logo

Mane ទម្លាយថា Man Utd តាមទិញគេកាល Van Gaal នៅដឹកនាំតែគេមិនទៅព្រោះ…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 651

ខ្សែប្រយុទ្ធកំពូលល្បឿន Sadio Mane របស់ Liverpool ទម្លាយថាគេបានបដិសេធឱកាសចូលរួម Manchester United អំឡុងពេលលោក Luis van Gaal នៅជាអ្នកចាត់ការ មុនពេលចូលរួម Southampton ក្នុងរដូវក្ដៅឆ្នាំ២០១៤។

កីឡាករជម្រើសជាតិសេណេហ្គាល់ដែលកំពុងលេងឱ្យ Red Bull Salzburg ក្នុងប្រទេសអូទ្រីសនៅពេលនោះ បានគិតថា Man Utd មិនមែនជាក្លិបត្រឹមត្រូវសម្រាប់គេ គួបផ្សំនឹងពេលវេលានៅខណៈនោះមិនសមស្របសម្រាប់គេផង។

កីឡាករវ័យ២៦ឆ្នាំទីបំផុតចូលរួម Southampton ហើយ២រដូវកាលបន្ទាប់ក៏ទៅចូល Liverpool ក្នុងឆ្នាំ២០១៦ក្នុងតម្លៃ៣៤លានផោន។

Mane ប្រាប់ SuperSport ថា៖ “ខ្ញុំបានជជែកជាមួយ Van Gaal ហើយពួកគេថែមទាំងបានដាក់សំណើជាផ្លូវការទៀតផង ប៉ុន្តែសម្រាប់ខ្ញុំវាមិនមែនជាក្លិបត្រឹមត្រូវនិងជាពេលត្រឹមត្រូវសម្រាប់ខ្ញុំទេ។ បាទ ខ្ញុំបាននិយាយជាមួយគាត់ ហើយ Salzburg បានទារថ្លៃ២៥លានផោន។ តែកាលណោះខ្ញុំគិតថាខ្ញុំមិនល្អសមនឹងតម្លៃ២៥លានផោនទេ អីចឹងហើយទើបខ្ញុំមិនទៅទីនោះ(Man Utd)។ ប៉ុន្តែនៅ Liverpool នេះ ជាពេលត្រឹមត្រូវ ជាក្លិបត្រឹមត្រូវ និងគ្រូបង្វឹកត្រឹមត្រូវសម្រាប់ខ្ញុំ”។

មកទល់ពេលនេះ Mane រកបាន៣៦គ្រាប់ពី៧៥ប្រកួតសម្រាប់ Liverpool។ ក្នុងរដូវកាល២០១៨-១៩នេះ គេរកបាន៣គ្រាប់ពី៣ប្រកួតនៅ Premier League៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖