+855 16 757 168     samnob@keiladaily.com
KD Logo

អតីតគ្រូស៊ីម៉ាក់ ថា កម្ពុជាខ្វះធនធានខ្សែប្រយុទ្ធ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 560

អតីតគ្រូបង្វឹកស៊ីម៉ាក់យូណាយធីត លោក កែវ សារិន យល់ឃើញថា បច្ចុប្បន្នកម្ពុជានៅខ្វះធនធានខ្សែប្រយុទ្ធ ដ្បិតក្រុមនៅលីគកំពូលកម្ពុជាភាគច្រើនប្រើប្រាស់កីឡាករ​បរទេសដើម្បីពង្រឹងក្រុម ហើយលោកមានការបារម្ភចំពោះអានាគតក្រុមជម្រើសជាតិក្នុងការប្រជែងមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣។


គ្រូបង្វឹកជួយអោយស៊ីម៉ាក់ឡើងពីក្របខណ្ឌក១ ទៅលីគកំពូលកម្ពុជា រៀបរាប់ថា កម្ពុជាអាចនឹងដាច់ជំនាន់ខ្សែប្រយុទ្ធល្អៗក្រោយផុតរជ្ជកាល ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម។

លោក កែវ សារិន ពន្យល់ ៖" កីឡាករបាល់ទាត់យើង ខ្វះច្រើនបំផុត គឺធនធានកីឡាករប្រយុទ្ធនឹងហ្មង បាទប្រយុទ្ធបើអត់ពី ប្រាក់ មុន្នីឧត្តម អត់ពី ចាន់ វឌ្ឍនាកា គឺអត់មានអ្នកប្រយុទ្ធទេ ខ្ញុំតាមដាន មើលរាល់ការប្រកួត អញ្ចឹងអត់មាន អញ្ចឹងបានថា ២០២៣ បើអត់មានបណ្តុះបណ្តាលថែមទៀតទេ គឺកីឡាករខ្មែរយើង ពិបាកនឹងប្រជែងណាស់"។


បន្ថែមលើនេះ គ្រូបង្វឹកកម្រិត C License រូបនេះក៏បានផ្តាំផ្ញើដល់កីឡាករជំនាន់ថ្មី អោយព្យាយាមហ្វឹកហាត់ខ្លាំង ថែរក្សាសុខភាព និង កាន់ផ្ជាប់នូវវិន័យអោយបានល្អ ដើម្បីស្នងរៀមច្បងក្នុងក្រុមជម្រើសជាតិនៅថ្ងៃអានាគត ក្រោយកីឡាករឆ្នើមបច្ចុប្បន្នមានវ័យច្រើន ។

គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០កញ្ញា និង សឹង្ហបុរីនៅថ្ងៃទី១៦តុលា មុនត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងពូល ជាមួយ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង វៀតណាម ៕


ប្រភព ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖