លោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍ ប្រាប់ថា ក្រុមលោកនឹងមិនមានកីឡាករមួយចំនួនក្នុងជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នៅថ្ងៃសៅរ៍ ទី០១ ខែកញ្ញា នេះ ដោយសារតែរបួស និង ពិន័យ។
គ្រូបង្វឹក A-License បង្ហើបថា យុវជនរបស់លោកអាចនឹងត្រូវបានបញ្ចូលដើម្បីបំពេញចន្លោះខ្វះខាតទាំងនេះ។
លោក មាស ចាន់ណា ពន្យល់ ៖ "អ្វីព្រួយបារម្ភ គឺកីឡាករឈឺច្រើន ហើយថែមទាំងមានកីឡាករត្រូវព្យួរទៀត។ សុទ្ធតែសំខាន់ៗទាំងអស់។ លើកនេះមើលទៅយើងប្រើយុវជនហើយ។ ធម្មតាបាល់ទាត់ ចាញ់ឈ្នះ យើងត្រូវតែទទួលហើយ យើងនឹងនៅតែព្យាយាម តែយើងគិតថា ទោះបាតបង់២-៣នាក់ យើងនៅតែល្អអ៊ីចឹង ព្រោះយើងគិតថា ពួកគាត់ក៏មិនអន់ដែរ"។
គួរបញ្ជាក់ថា ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅម៉ោង៦និង៣០នាទីល្ងាច៕
អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖