+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ AT Madrid ថា បរាជ័យ​ដោយ​សារ​ Celta គឺជា​ការដាស់តឿន​ដល់កូន​ក្រុម​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 774

លោក Diego Simeone គ្រូបង្វឹក Atletico Madrid បាននិយាយថា បរាជ័យក្នុងក្របខណ្ឌ La Liga ដោយ​លទ្ធផល​ ២-០ នៅលើទឹកដី Celta Vigo នៅថ្ងៃទី០១ កញ្ញា ក្នុងជំនួប La Liga គឺជារឿងដ៏ល្អបំផុតដែលអាចកើតមានចំពោះក្រុម​។


Maxi Gomez និង Iago Aspas ស៊ុតបញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះទទួលបាន ៧ពិន្ទុពីការប្រកួត៣លើក ខណៈ​គ្រាប់បាល់ទី៣ ត្រូវបានបដិសេធដោយវីដេអូជំនួយអាជ្ញាកណ្តាល។

Atletico Madrid បានបាត់​បង់​ខ្សែការពារ Stefan Savic ដោយសារ​បាន​កាតលឿង២ដង​ក្នុងការប្រកួតនេះ។

លោក Simeone បាននិយាយថា លោកមិនព្រួយបារម្ភអំពីលទ្ធផលទេ។ លោកពិតជាស្ងប់ស្ងាត់ជាងនេះទៅទៀត ព្រោះនេះគឺជាការប្រុងប្រយ័ត្នមួយសម្រាប់ក្រុម​។ ក្រុម​លោក​មិនលេងបានល្អទេហើយ Celta ពិតជាខ្លាំង។


Atletico ម្ចាស់ជើងឯកឆ្នាំ ២០១៣-២០១៤ និងជើងឯករងកាលពីរដូវកាលមុនមាន៤ពិន្ទុពីការប្រកួត៣លើក៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖