+855 16 757 168     samnob@keiladaily.com
KD Logo

Lewandowski ស៊ុតបញ្ចូលទីជាថ្មី​ឲ្យ Bayern Munich បន្ត​ជ័យជម្នះ​ក្រោម​គ្រូ​ថ្មី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 669

Robert Lewandowski បានរកគ្រាប់បាល់ទី៦ក្នុងចំណោម​៤ប្រកួតខណៈ Bayern Munich បានបន្តជ័យជម្នះក្រោមការដឹកនាំពីអ្នកចាត់ការថ្មី​ Niko Kovac។


ក្រុមការពារតំណែងជើងឯក​ បាន​ផ្ដួល​ម្ចាស់់ផ្ទះ​ Stuttgart ០ទល់នឹង៣ ក្នុងជំនួប​សប្ដាហ៍ទី២ Bundesliga នៅថ្ងៃសៅរ៍ ទី០១ កញ្ញា។

Leon Goretzka បានរកគ្រាប់បាល់បញ្ចូលទីពីតំបន់គ្រោះថ្នាក់ និង ជាគ្រាប់ដំបូងរបស់គេនៅ Bayern Munich មុនពេល David Alaba ស៊ុតបង្គោល។

Lewandowski ដែលមានបំណងចាកចេញពីក្រុម​អាល្លឺម៉ង់នៅរដូវក្តៅនេះ បានរកគ្រាប់បាល់នាំមុខ២គ្រាប់ដោយ​ទាត់ចម្ងាយ ២០ម៉ែត្រ។


បន្ទាប់មករូបគេបានបញ្ជូន​ឲ្យ Thomas Muller ដើម្បីបន្ថែមគ្រាបទី៣សម្រាប់ Bayern ដែលបានឈ្នះពានលីគ៦ដងជាប់គ្នា។

ខ្សែប្រយុទ្ធប៉ូឡូញ Lewandowski ត្រូវបានទាក់ទងដោយ​ Real Madrid ប៉ុន្តែ Bayern បដិសេធមិនលក់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-០ ក្នុងថ្ងៃបើកឆាក​ Bundesliga លើ Hoffenheim ក៏ដូចជាគ្រាប់បាល់៣គ្រាប់ក្នុងពាន German Cup៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖