+855 16 757 168     samnob@keiladaily.com
KD Logo

ឈិន ឈឿន ៖ យើង​នឹងប្រឹង​បន្ត​ទៀតដើម្បីសម្រេច​ក្ដីស្រមៃ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 742

"អ្វីដែលពួកយើងប្រឹងប្រែង ឲ្យចេញពីឆន្ទៈ ឥឡូវនេះវាចាប់ផ្តើមចេញលទ្ធផលហើយ តែនៅមិនទាន់ដល់គោលនៃក្ដីស្រមៃរបស់យើងទេ ប្រឹងប្រែងបន្តទៀត"។ នេះជាការលើកឡើងតាមគណនី Facebook របស់ឈិន ឈឿន ដែលស៊ុតបញ្ចូលទីគ្រាប់ទី៣ក្នុងចំណោមជ័យជម្នះ៣ទល់នឹង១ ឲ្យក្រសួងការពារជាតិ ទម្លាក់ណាហ្គាវើលដ៍ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៨។


ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០១ កញ្ញា លើទីលានពហុកីឡដ្ឋានជាតិ ខ្សែការពារ ញឹម សុវណ្ណារ៉ា ទាត់នាំមុខឲ្យណាហ្គាវើលដ៍ តាំងពីនាទីទី០៩ តែគ្រាប់បាល់របស់ខ្សែបម្រើក្រសួងការពារជាតិ សុខ ហៀង បានលុបចោលការនាំមុខនេះវិញ នៅនាទីទី៣១។

ក្រោយមកពុំមានក្រុមណាអាចរកគ្រាប់បាល់ថែម​ទៀត​បាន ក៏ឈានដល់ម៉ោងបន្ថែម១៥នាទី២ដង។ ស ពិសិដ្ឋ រកគ្រាប់នាំមុខឲ្យទ័ពវិញម្ដង មុនពេល ឈិន ឈឿន ទាត់គ្រាប់ទី៣ នៅនាទី១១៧។ 

ដូច្នេះ ការពារជាតិត្រូវរង់ចាំក្រុមឈ្នះរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គរថៃហ្គឺរ ដែលត្រូវប៉ះគ្នានៅថ្ងៃអាទិត្យ ទី០២ កញ្ញា៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖