+855 16 757 168     samnob@keiladaily.com
KD Logo

នួន បូរី សរសើរការលេងជាក្រុមរបស់ថៃហ្គឺរ តែថាបានត្រៀមរឿងមួយដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 597

ខ្សែប្រយុទ្ធ នួន បូរី បានលើកសរសើរដល់អង្គរថៃហ្គឺរចំនួន២ចំណុចផងដែរ គឺការសហការជាក្រុម និង យុទ្ធសាស្ត្រវាយបកយ៉ាងល្អ ដូចដែលបានបង្ហាញពេលទម្លាក់ភ្នំពេញក្រោន កាលវគ្គ៨ក្រុមចុងក្រោយរួចស្រេច។


កីឡាករស្នូលរបស់អង្គរស្នងការដ្ឋាននគរបាលជាតិថ្លែងបែបនេះមុនក្រុមទាំងពីរពើបប្រទះគ្នាក្នុងជំនួបពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ល្ងាចថ្ងៃអាទិត្យ ទី០២ កញ្ញា។

នួន បូរី រៀបរាប់ ៖ "ថៃហ្គឺរលេងជាក្រុមបានល្អ ហើយការការពារវាយបករបស់គេក៏ល្អដែរ អ៊ីចឹងយើងក៏បានត្រៀមយុទ្ធសាស្ត្រទប់ស្កាត់ពួកគេដែរ"។


កីឡាករមានប្រភពពីខេត្តកណ្ដាលដដែល បង្ហើបថា ក្រុមខ្លួនបានហ្វឹកហាត់ផ្នែកកម្លាំងដល់ទៅ៥ថ្ងៃសម្រាប់ជំនួបដ៏សំខាន់នេះ ដើម្បីត្រៀមករណីធ្លាយដល់ទៅ១២០នាទី៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖