ដោយពុំមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខបន្តទៀតសម្រាប់ក្រុមធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ណាហ្គាវើលដ៍ និង អង្គរថៃហ្គឺរ ត្រូវបានផ្ដល់តំណែងនេះដូចគ្នាតែម្ដង។
ណាហ្គាវើលដ៍ បានប្រកួតចាញ់ក្រសួងការពារជាតិ ដោយលទ្ធផល ៣ទល់នឹង១ កាលថ្ងៃសៅរ៍ ទី០១ កញ្ញា ហើយរំលងមួយថ្ងៃមក អង្គរថៃហ្គឺរ ចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ២ទល់នឹង០។
ដូច្នេះ ទ័ព និង ប៉ូលិស ត្រូវប្រជែងគ្នាយកតំណែងជើងឯកសម្រាប់រដូវកាល២០១៨ នៅថ្ងៃទី០៦ ខែតុលា ខាងមុខ
គួររំឭកថា ការពារជាតិ ធ្លាប់គ្រងពានថ្នាក់ដឹកនាំកំពូលនេះ២លើកនៅឆ្នាំ២០១០ និង ២០១៦ ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសោបជើងឯកនៅឆ្នាំ២០១៤៕
អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖