ខ្សែប្រយុទ្ធយុវជនប្រេស៊ីលដ៏មានទេពកោសល្យ Vinicius Junior មានការលេងយ៉ាងវិជ្ជមានជារួមអំឡុងការប្រកួតកាលពីរសៀលថ្ងៃអាទិត្យទី២ខែកញ្ញាឆ្នាំ២០១៨ ដោយស៊ុតចូល២គ្រាប់សម្រាប់ Real Madrid Castilla ទល់នឹង Atletico Madrid B ប៉ុន្តែមានរឿងចម្លែកមួយកើតឡើងនៅ១០នាទីចុងក្រោយ។
បន្ទាប់ពីជែងជាមួយ Tachi ខ្សែការពារក្រុម B របស់ Atletico បានព្យាយាមខាំក្បាលរបស់ Vinicius។ ដើមហេតុនេះបានបណ្ដាលឱ្យមានការប្រទូសរ៉ាយតូចមួយនៅកណ្ដាលតារាង ដែលកីឡាករក្រុមទាំងសងខាងនាំគ្នាចូលទៅពាក់ព័ន្ធ។
បន្ទាប់មក ទាំង Tachi របស់ Atletico Madrid B និង Vinicius Junior របស់ Real Madrid Castilla បានរងពិន័យកាតលឿងម្នាក់មួយ។
គ្រូធំ Real លោក Julen Lopetegui ក៏បានចូលទស្សនាការប្រកួតខាងលើដែរដើម្បីមើលទម្រង់លេងរបស់ Vinicius៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖