+855 16 757 168     samnob@keiladaily.com
KD Logo

Lukaku ស៊ុត២គ្រាប់និងឈ្នះការពិន័យ១១ម៉ែត្រឱ្យបែលហ្ស៊ិក លត់ អ៊ីស្លង់ ៣-០ (វីដេអូ)

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 696

Eden Hazard រកបាន១គ្រាប់ និង Romelu Lukaku ស៊ុត២គ្រាប់ឱ្យ បែលហ្ស៊ិក ចាប់ផ្ដើមពាន Nations League ដោយជ័យជម្នះ៣-០លើម្ចាស់ផ្ទះ អ៊ីស្លង់។

Lukaku ត្រូវបានច្រានក្នុងប្រអប់ដោយ Sverrir Ingi Ingason ហើយទទួលបានបាល់ពិន័យ១១ម៉ែត្រសម្រាប់ បែលហ្ស៊ិក ស៊ុតដោយ Hazard ក្នុងនាទី២៩។

២នាទីបន្ទាប់ Lukaku ស៊ុតក្បែរប៊ុតឱ្យក្រុមលោក Roberto Martinez នាំមុខ២-០។ ៩នាទីមុនចប់ម៉ោងធម្មតា ខ្សែប្រយុទ្ធមកពីក្លិប Manchester United ដដែល ស៊ុតគ្រាប់ចុងក្រោយនៃការប្រកួត។

ជ័យជម្នះរបស់បែលហ្ស៊ិកនេះបានបញ្ចប់ភាពមិនដែលចាញ់ក្នុងផ្ទះខ្លួនឯងរបស់អ៊ីស្លង់ចំនួន១៣ប្រកួតក្នុងការប្រកួតដណ្ដើមពាន។ ចុងសប្ដាហ៍មុន អ៊ីស្លង់ ចាញ់នៅទឹកដី ស្វ៊ីស ដល់ទៅ៦-០ ក្នុងប្រកួតបើកឆាក Nations League របស់ពួកគេ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖