Jerome Boateng ទម្លាយថាទាំង Manchester United និង Paris Saint-Germain បានចាប់អារម្មណ៍លើរូបគេនៅរដូវក្តៅនេះ ខណៈលោក Jose Mourinho ក៏បានបញ្ចុះបញ្ចូលគេឱ្យចាកចេញពី Bayern Munich។
ខ្សែការពារអាល្លឺម៉ង់បានលេចឮពាក្យចចាមអារ៉ាមជុំវិញការផ្ទេរចេញទៅក្លិបផ្សេងនៅរដូវក្តៅ តែបានសម្រេចបន្តលេងឲ្យ Bayern សម្រាប់រដូវកាលទី៨ របស់គេ។
Boateng ធ្លាប់លេង Manchester City ដែរ តែកីឡាករវ័យ៣០ឆ្នាំមិនចង់ចេញពី Bayern ហើយថា ចង់ប្រកួតប្រជែងនៅអាល្លឺម៉ង់។
Boateng បានប្រាប់ Bild ថា "ខ្ញុំត្រូវបានភ្ជាប់ទៅនឹង PSG និង Manchester United ។ ខ្ញុំមិនចង់គ្រាន់តែទៅឆ្ងាយពី Bayern ប៉ុន្តែខ្ញុំមានក្តីរំភើបរីករាយក្នុងការព្យាយាមសាកល្បងថ្មីមួយ។
ខ្ញុំមានអារម្មណ៍ល្អនៅក្នុង Bayern វាជាក្លឹបធំបំផុតមួយនៅក្នុងពិភពលោក"៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ goal
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖