+855 16 757 168     samnob@keiladaily.com
KD Logo

Mane ទម្លាយថាឪពុកម្ដាយគេមិនចង់ឱ្យជ្រើសបាល់ទាត់ទេ តែទីបំផុតជោគជ័យដោយសារកីឡាករ២នាក់​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 735

ខ្សែប្រយុទ្ធ Sadio Mane របស់ Liverpool បានទម្លាយថាឪពុកម្ដាយរបស់គេបាននិយាយមកកាន់គេថាវាជាការខ្ជះខ្ជាយពេលវេលាក្នុងការដែលគេព្យាយាមដើម្បីក្លាយជាកីឡាករបាល់ទាត់ និងចង់ឱ្យគេធ្វើជាគ្រូបង្រៀនវិញ។ ប៉ុន្តែអតីតខ្សែប្រយុទ្ធជម្រើសជាតិសេណេហ្គាល់និង Liverpool : El Hadj Diouf បានលើកទឹកចិត្តគេឱ្យមានជំនឿជោគជ័យ។

Mane ជាកីឡាករសេណេហ្គាល់ទី៣ដែលបានលេងនៅ Premier League ហើយតារាវ័យ២៦ឆ្នាំរូបនេះបានបង្ហើបថា idol ម្នាក់របស់គេគឺ El Hadj Diouf ដែលជាអតីតសមាជិក Liverpool និងក្រុមជម្រើសជាតិសេណេហ្គាល់។

អតីតសមាជិក Metz, Red Bull Salzburg និង Southampton និយាយថា៖ “កាលខ្ញុំនៅក្មេង ខ្ញុំមានកីឡាករបាល់ទាត់សំណព្វចិត្តជាច្រើននាក់ ប៉ុន្តែ Ronaldinho ជាអ្នកដែលខ្ញុំចូលចិត្តជាងគេ រួមជាមួយ El Hadj Diouf មកពីសេណេហ្គាល់។ ពួកគេពិតជាបានបណ្ដាលចិត្ត(inspire)ខ្ញុំឱ្យខំ។ កីឡាករ២រូបនេះជាគំរូសម្រាប់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់។ ពួកគេជាកីឡាករដ៏ជំនាញនិងពូកែញាក់បាល់ហើយផ្ដួលគូបដិបក្ខយ៉ាងងាយ”។

Mane បន្ថែមថា៖ “ខ្ញុំកើតនៅភូមិមួយដែលមិនធ្លាប់មានកីឡាករបាល់ទាត់ណាបានចូលលេងក្នុងពានរង្វាន់ធំៗឡើយ។ ខ្ញុំនៅចាំបានថាកាលនៅតូច ឪពុកម្ដាយខ្ញុំគិតថាខ្ញុំគួរប្រឹងរៀនដើម្បីក្លាយជាគ្រូបង្រៀន។ ពួកគាត់បានគិតថាការចាយពេលលើបាល់ទាត់របស់ខ្ញុំជាការខ្ជះខ្ជាយពេលវេលា ហើយថាខ្ញុំនឹងមិនជោគជ័យឡើយ។ តែខ្ញុំតែងនិយាយថានេះជាការងារតែមួយគត់ដែលនឹងអាចឱ្យខ្ញុំមានលទ្ធភាពជួយប៉ាម៉ាក់។ ខ្ញុំគិតថាខ្ញុំមានឱកាសក្លាយជាកីឡាករបាល់ទាត់”។

ទោះបីក្លាយជាកីឡាករបាល់ទាត់ល្បីនិងលេងនៅក្លិបល្បីបំផុតមួយក្នុងពិភពលោកក្ដី ប៉ុន្តែ Mane តែងតែដាក់ខ្លួននិងមិនភ្លេចកំណើតរបស់ខ្លួនឡើយ។ គេរីករាយក្នុងជីវិតស្ងប់ស្ងាត់និងចំណាយពេលវេលាជាមួយគ្រូសារនិងមិត្តភ័ក្ដិ ក៏ដូចជាមើលទូរទស្សន៍ ជាជាងដើរលេងជប់លៀង៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖