+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករព្រះខ័នរាជ​ជាប់បម្រាម ត្រលប់វិញ តែ​ប្រាក់ មុន្នីឧត្តម មិនច្បាស់​ប្រកួតថ្ងៃសៅរ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 725


បើតាម​ប្រភពពីទំព័រផ្លូវការរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងឲ្យដឹងថា សមាជិក​សំខាន់ៗមួយចំនួនដូចជា អ្នកចាំទី អាំ សុវណ្ណារ៉ាត់, អោម ឧត្តម, សារ៉េត គ្រីយ៉ា និង ហួយ ផល្លីន បានរួច​បម្រាម​៣​ខែ​របស់សហព័ន្ធហើយ។

ផ្ទុយទៅវិញជាមួយគ្នានេះដែរ លោក Conor Nestor ជាគ្រូបង្គោល បាន​មានមន្ទិលចំពោះ​ខ្សែបម្រើឆ្នើម ប្រាក់ មុន្នីឧត្តម ដែល​មាន​បញ្ហាក្រលៀន មុនចូលរួម​ហ្វឹកហាត់ជាមួយជម្រើសជាតិ​កម្ពុជា។

គ្រូបង្វឹកជនជាតិអៀរឡង់ អះអាងថា អវត្តមាន​កីឡាករសំខាន់ៗចំនួន១១ប្រកួតប៉ះពាល់ខ្លាំងទាំងនៅលីគ​ និង ខាប់។ លោកថា អវត្តមាននៅលីគ ហាក់​មិន​បានផ្ដល់នូវភាពស៊ីសង្វាក់ដល់កីឡាករខ្លួន ដែល​ជាហេតុធ្វើមិនសូវបានល្អនៅក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក ។

យ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមជើងឯក​ពានរង្វាន់សម្ដេចតេជោ ឆ្នាំ២០១៧ ចាត់ទុក​ការដាក់ពិន័យនាពេលកន្លងមកជាមេរៀនដ៏សំខាន់សម្រាប់ក្រុម។


គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នស្ថិតនៅលំដាប់ទី៦ ពីការប្រកួត១៩លើក ហើយពួកគេនឹងត្រូវទទួលស្វាគមន៍សូលទីឡូអង្គរ នៅខេត្តស្វាយរៀង ថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង៦ល្ងាច៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC, & Preah Khan Reach Svay Rieng FC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖