+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ​ Real ថា ផ្ដោត​លើ​ Bilbao សិន មុន​គិតដល់ជំនួប Roma បើ​ក​ឆាក UCL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 426


លោក Julen Lopetegui អ្នកចាត់ការ Real Madrid បាននិយាយនៅថ្ងៃសុក្រទី១៤ កញ្ញាថា កំពុងតែត្រៀមសម្រាប់​ Champions League នៅសប្តាហ៍ក្រោយជាមួយ Roma ប៉ុន្តែលោកក៏​កំពុងផ្តោតអារម្មណ៍លើការប្រកួតនៅថ្ងៃសៅរ៍តទល់ Athletic Bilbao ដែរ។

ជាមួយនឹការវិលត្រឡប់របស់ Gareth Bale និង Karim benzema លោក Lopetegui បាននិយាយថា អ្នកទាំងពីរបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យក្រុមរឹងមាំ និងបានសរសើរខ្សែប្រយុទ្ធបារាំងសម្រាប់កិច្ចខិតខំចុងក្រោយរបស់គេ ក្រោយពីបញ្ចប់ភាពតានតឹងនៅរដូវកាលមុន។

នៅពេលសួរអំពីការរំពឹងទុករបស់ Barcelona និង Girona លេងការប្រកួតលីគនៅ Miami លោក Lopetegui បាននិយាយថា សូមប្រឆាំងនឹងគោលការណ៍នេះ។

Real Madrid នឹងធ្វើដំណើរទៅប្រកួតនៅផ្ទះ Athletic Bilbao នៅថ្ងៃសៅរ៍ ១៥ កញ្) បន្ទាប់ពីការចាប់ផ្តើមដ៏ត្រចះត្រចង់ក្នុងរដូវកាលនេះ ដោយ​ឈ្នះការប្រកួតបើកឆាកទាំង៣លើក៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖