+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករវ័យ​ក្មេងអង់គ្លេសរួមចំណែក​យ៉ាង​ល្អ​ក្នុងជ័យ​ជម្នះ​របស់ Dortmund

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 701


កីឡាករវ័យក្មេងអង់គ្លេសវ័យក្មេង Jadon Sancho បានបន្តការ​លេងដ៏គួរឱ្យចាប់អារម្មណ៍ដោយដើរតួសំខាន់​ក្នុងការស៊ុតបញ្ចូលទីនៅវគ្គទី២ ដែល​ Borussia Dortmund ឈ្នះ Eintracht Frankfurt ៣ទល់នឹង១។

Sancho បានប្ដូរចូលនៅវគ្គទី២ ហើយ​បញ្ជូនបាល់ទៅឲ្យ Marius Wolf ស៊ុតឲ្យ Dortmund នាំមុខ២ទល់នឹង១។

នៅនាទីទី 88 Sancho ញាក់ចូលទៅក្នុងប្រអប់ ហើយខ្សែប្រយុទ្ធ Paco Alcacer ជាអ្នកសម្រេចគ្រាប់ទី៣។

Abdou Diallo ជាអ្នកស៊ុតនាំមុខឲ្យ Dortmund មុនពេល Sebastien Haller តាមស្មើ​បានវិញ។

Sacho វ័យ ១៨ឆ្នាំបានបញ្ជូនជោគជ័យ៣លើកក្នុងចំណោម​៤ប្រកួតសម្រាប់ Dortmund នៅរដូវកាលនេះ។

កីឡាករដែលបានចាកចេញពី Manchester City ទៅ Dortmund នៅឆ្នាំ២០១៧ ដោយ assist ៧ដង និងរកបាន​មួយគ្រាប់ក្នុងចំណោម១៦ប្រកួត។


ការទទួលជ័យជម្នះនេះធ្វើឲ្យ Dortmund រក្សាការមិនស្គាល់ចាញ់សោះរបស់ពួកគេ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖