+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធកីឡាបាល់ទាត់ប្រកាសបើវគ្គគ្រូបង្វឹកកម្រិត B

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 562
    សហព័ន្ធកីឡាបាល់ទាត់បានប្រកាសជាសាធារណហើថានឹងបើវគ្គគ្រូបង្វឹកកម្រិត B មួយនៅដើមខែវិច្ឆិកាដែលឧបត្ថម្ភដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី ។នៅក្នុងសេចក្ដីជូនដំនឹងវគ្គនេះចាប់ផ្ដើមពីថ្ងៃទី២ ដល់២២វិច្ឆិកាហើយដែលគេប្រសិទ្ធិនាមថា AFC<B>Certificate Coaching Course ការសិក្សារយៈពេល២០ថ្ងៃនេះគឺនៅសាលាបាល់ទាត់ជាតិបាទី ។ នេះជាវគ្គដ៏សំខាន់មួយដែលសិក្សាទាំងទ្រឹស្ដី និង ការអនុវត្តន៍លើទីលាន ។អ្នកដែលអាចសិក្សាវគ្គនេះបានដាច់ខាតត្រូវតែមានសញ្ញាប័ត្រកម្រិត C របស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី( AFC  C Licenses)បើមិនមានសញ្ញាប័ត្រនេះទេគឺមិនអាចមកសិក្សាបានឡើយ ។

គួរបញ្ជាក់ថាសញ្ញាប័ត្រកម្រិត C គឺមានសមត្ថភាពបង្ហាត់ក្មេងៗតាមសាលារៀន និង កម្រិតថ្នាល(Grass-Root) B គឺសម្រាប់បង្ហាត់វ័យយុវជនប្រភេទអាយុក្រោម១៤ ឬ ១៥០-១៦ឆ្នាំ ។ ចំពោះក្រុម League ត្រូវតែមានគ្រូដែលមានសញ្ញាប័ត្រកម្រិត A ហើយសញ្ញាប័ត្រកម្រិត A នេះកម្ពុជាទើបតែមានចំនួន១២ ឬ ១៣នាក់ប៉ុណ្ណោះ ។សញ្ញាប័ត្រកម្រិត B អាចធ្វើបានត្រឹមគ្រូជំនួយរបស់ក្រុមដែលលេងក្នុង League គឺមិនអាចធ្វើគ្រូធំបានទេតែបើចង់រៀនយក A ត្រូវតែមាន B ចង់រៀនយក B ត្រូវតែមាន C ។នេះជាការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA) ៕

អត្តបទ ៖ KeilaDaily
រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖