សមាគមអាជ្ញាកណ្ដាលហ្គាណា (RAG) បានដាក់បម្រាម១ជីវិតលើអាជ្ញាកណ្ដាល៦រូប និងរយៈពេល១០ឆ្នាំលើ៤៧នាក់ផ្សេងទៀត ពីបទស៊ីសំណូក។
ក្នុងការស៊ើបអង្កេតទ្រង់ទ្រាយធំលើការស៊ីសំណូកក្នុងចំណោមអាជ្ញាកណ្ដាលបាល់ទាត់ក្នុងប្រទេសហ្គាណា មានជនសង្ស័យលើសពី៥៣នាក់ ប៉ុន្តែមាន១៤នាក់រួចខ្លួន បន្ទាប់ពីរកមិនឃើញពិរុទ្ធ។
RAG ក៏បានបញ្ជាក់ដែរថាខែមុនសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក បានដាក់បម្រាម១ជីវិតលើអាជ្ញាកណ្ដាលជនជាតិហ្គាណា២នាក់ និង១០ឆ្នាំលើអាជ្ញាកណ្ដាល៦នាក់ផ្សេងទៀត។ ដូច្នេះសរុបទៅ អាជ្ញាកណ្ដាលហ្គាណា៨នាក់ជាប់បម្រាម១ជីវិត និង៥៣នាក់ផ្សេងរងបម្រាម១០ឆ្នាំ។
អ្នកដែលមានឈ្មោះក្នុងបញ្ជីបម្រាមរបស់ RAG មានពេលរហូតដល់ថ្ងៃទី១ខែតុលា ដើម្បីប្ដឹងតវ៉ានឹងសេចក្ដីសម្រេច៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖