+855 16 757 168     samnob@keiladaily.com
KD Logo

Isco, Bale និង Diaz ស៊ុតឱ្យ Real លត់ Roma បង្កើតកំណត់ត្រាអស្ចារ្យបំផុតមួយនៅ UCL (វីដេអូ)

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 506

Real Madrid ចាប់ផ្ដើមយុទ្ធនាការការពារជើងឯក Champions League ជាមួយជ័យជម្នះ ដោយផ្ដួលក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលមុន AS Roma ៣-០ នៅ Bernabeu ក្នុងពូល G យប់ថ្ងៃពុធទី១៩ខែកញ្ញាឆ្នាំ២០១៨។

Real ត្រួតត្រាការប្រកួត ប៉ុន្តែត្រូវចាំដល់នាទី៤៥ទើបបំបែកពងមាន់ Roma បានសម្រេចដោយការស៊ុតបាល់កោងរបស់ Isco ពីចម្ងាយ២៣ម៉ែត្រ។ Gareth Bale ថែមគ្រាប់ទី២ក្នុងនាទី៥៨ ក្រោយទទួលបានបញ្ជូនចោះយ៉ាងឥតខ្ចោះដោយ Luke Modric។ នៅនាទី៩០+១ ខ្សែប្រយុទ្ធវ័យក្មេង Mariano Diaz ដែលទើបត្រលប់មកពី Lyon វិញ ស៊ុតគ្រាប់ទី៣ពីចម្ងាយ១៨ម៉ែត្រ ក្រោយប្ដូរចូលជំនួស Bale ក្នុងនាទី៧៣។ Keylor Navas បានរារាំងឱកាសមួយចំនួនរបស់ Roma។

ទោះបែបនេះក្ដី Roma នៅតែជាក្រុមសង្ឃឹមខ្ពស់ក្នុងការឆ្លងផុតពូល G ជាមួយ Real ខណៈ Viktoria Plzen និង CSKA Moscow បានស្មើគ្នា២-២ក្នុងប្រកួតទី១។

សូមបញ្ជាក់ដែរថា ឥឡូវនេះ Real បានស៊ុតចូលយ៉ាងហោច១គ្រាប់ក្នុងផ្ទះខ្លួនឯងក្នុងពាន Champions League ៤៣ប្រកួតចុងក្រោយ (ឈ្នះ៣៥ដង, ស្មើ៦ដង ចាញ់២ដង) ចាប់តាំងពីចាញ់ Barcelona ០-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាល២០១០-១១មក។ នេះជាការធ្វើបានវែងបំផុតក្នុងប្រវត្តិពាន Champions League៕



ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖