+855 16 757 168     samnob@keiladaily.com
KD Logo

James ស៊ុតគ្រាប់ដំបូងរដូវកាលនេះ ខណៈ Bayern បន្តឈ្នះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 663

James Rodriguez បានបើកទំព័រគ្រាប់បាល់របស់ខ្លួននៅរដូវកាលនេះដោយរកបានមួយគ្រាប់ ខណៈ Bayern Munich បានបន្តជ័យជម្នះ១០០ភាគរយលើ FC Schalke ដោយលទ្ធផល ០ទល់នឹង២ នៅលីគកំពូលអាល្លឺម៉ង់ ថ្ងៃសៅរ៍ ទី២២ កញ្ញា។


ខ្សែបម្រើកណ្តាលកូឡុំប៊ីវ័យ២៧ឆ្នាំបានតែតបញ្ចូលទីពីការលើកបាល់ជ្រុងនៅនាទី៨។

Bayern គ្រប់គ្រងការប្រកួតនៅក្នុងក្រុង Gelsenkirchen ។

ខ្សែបម្រើ David Alaba បានស៊ុតបុករបារមុនពេល Robert Lewandowski បានស៊ុតបាល់បញ្ចូលទីនាំមុខ ២-០ ដោយបាល់១១ម៉ែត្រ។


ក្រុមលោក Niko Kovac កំពុងតែនាំមុខកំពូល​តារាង Bundesliga ដោយឈ្នះទាំង៤ប្រកួតនៅដើមរដូវកាលនេះ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖