+855 16 757 168     samnob@keiladaily.com
KD Logo

The Crown និង Black Hawk កំពុងមានប្រៀបក្នុងដំណើរទៅវគ្គផ្តាច់ព្រ័ត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 627
   ក្រុមមានប្រភពចេញពីពូលជាមួយគ្នា The Crown និងក្រុម Black Hawk អាចនឹងមានឱកាសឡើងទៅជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ហ្វុតសាលបុរសដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៥ (CamEd Men Futsal Tourmament 2015) ជាថ្មីម្តងទៀត ខណៈក្រុមទាំង២កំពុងតែមានប្រៀបលើគូប្រកួតរៀងៗខ្លួន តាមរយៈការយកឈ្នះក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ម្សិលមិញនោះ។ 

សម្រាប់ការប្រកួតជើងទី១ នៅលើទីលាន Central Park Sport Complex ក្នុងខណ្ឌទួលគោក កាលពីថ្ងៃសៅរ៍ ម្សិលមិញនោះ The Crown បានវាយបកយកឈ្នះក្រុម The Pirate យ៉ាងស្វិតស្វាញបំផុត។ កីឡាករ ហុង គីមហួរ បានស៊ុតបញ្ចូលទីជួយឲ្យ The Pirate នាំមុខនៅនាទីទី១៥ ប៉ុន្តែ ហ៊ សូធៀន បានវាយបកតាមស្មើវិញនៅនាទីទី៣១ ហើយ តាំង ខ្វេងលាង បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៤៥ ដើម្បីជួយឲ្យ The Crown ឈ្នះThe Pirate ២-១។

ចំណែកការប្រកួតរវាងក្រុម Black Hawk និងក្រុម Sparta ក៏មានភាពក្តៅគគុកផងដែរ។ បើទោះបីជា កីឡាករ សុធី ពៅបញ្ញា បានជួយឲ្យក្រុម Black Hawk នាំមុខនៅនាទីទី១៦ ប៉ុន្តែការទទួលបានកាតលឿងជាលើកទី២ស្មើនឹងកាតក្រហមរបស់ ជា គឹមហៃ នៅនាទីទី៤៣នោះ នាំឲ្យក្រុម Sparta វាយបកវិញយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ Black Hawk បានព្យាយាមបិទ និងវាយបក ដើម្បីរក្សាការនាំមុខ ១-០ នេះរហូតដល់ចាប់ការប្រកួតតែម្តង។

ជាមួយលទ្ធផលនេះបានធ្វើឲ្យ The Crown និង Black Hawk កំពុងមានប្រៀបលើក្រុម The Pirate និង Sparta ដោយមាន៣ពិន្ទុនៅក្នុងដៃរួចជាស្រេច ហេតុនេះការប្រកួតជើងទី២ នៅថ្ងៃអាទិត្យនេះ   The Crown និង Black Hawk ត្រូវការត្រឹមលទ្ធផលស្មើប៉ុណ្ណោះ ដើម្បីឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ខណៈកម្មវិធីប្រកួតជើងទី២នៅថ្ងៃនេះ The Crown ត្រូវប្រកួតជាមួយ The Pirate ចាប់ពីរសៀលម៉ោង ៤:០០ ដល់ម៉ោង ៥:០០ ហើយ Black Hawk ត្រូវប៉ះក្រុម Sparta ចាប់ពីល្ងាចម៉ោង៥:០០ ដល់ម៉ោង ៦:០០៕ 

អត្តបទ & រូបភាព ៖ KeilaDaily
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖