+855 16 757 168     samnob@keiladaily.com
KD Logo

Insigne រកបាន២គ្រាប់ជួយ Napoli ឈ្នះនៅផ្ទះ Torino ខណៈ Roma បន្តចាញ់, AC Milan ស្មើ (វីដេអូ)

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 286

Napoli ឡើងឈរនៅចំណាត់ថ្នាក់ទី២ក្នុងក្របខ័ណ្ឌ Serie A ក្រោយខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Lorenzo Insigne រកបាន២គ្រាប់ជួយពួកគេឈ្នះ៣-១នៅផ្ទះ Torino យប់ថ្ងៃអាទិត្យទី២៣ខែកញ្ញាឆ្នាំ២០១៨។

Insigne បើកការនាំមុខឱ្យ Napoli ក្នុងនាទីទី៤ រួច Simeone Verdi ថែមគ្រាប់ទី២សម្រាប់ក្រុមភ្ញៀវ។

ក្រោយចាប់ផ្ដើមវគ្គទី២បាន៦នាទី Andre Belotti ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមពីក្រោយ១គ្រាប់វិញ តែ Insigne ធ្វើឱ្យ Napoli ឈ្នះ៣-១ តាមរយៈគ្រាប់បាល់របស់គេក្នុងនាទី៥៩។

ពេលនេះ Napoli ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ឈ្នះ៤ដងពី៥ប្រកួតដំបូង។ ពួកគេកំពុងឈរលេខរៀងទី២ នៅពីក្រោមក្រុមការពារជើងឯក Juventus ដែលឈ្នះទាំង៥ប្រកួតជាប់គ្នា។
នៅថ្ងៃពុធពាក់កណ្ដាលសប្ដាហ៍នេះ Napoli នឹងស្វាគមន៍ Parma មុនពេលធ្វើដំណើរទៅជួប Juventus នៅថ្ងៃសៅរ៍។

ដោយឡែក ម្សិលមិញនេះដែរ Roma ចាញ់២-០នៅផ្ទះ Bologna ក្រោយចាញ់ Real Madrid ៣-០ ក្នុងពាន Champions League ពាក់កណ្ដាលសប្ដាហ៍មុន។

Lazio ឈ្នះ៤-១លើ Genona ដែលជាជ័យជម្នះទី៤ជាប់ៗគ្នារបស់ពួកគេ រីឯ AC Milan ស្មើ២-២ជាមួយ Atalanta ចំណែក Udinese ឈ្នះ២-០នៅផ្ទះ Chievo៕




ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖