+855 16 757 168     samnob@keiladaily.com
KD Logo

Modric, Deschamps និង Courtois យក​ពាន​ FIFA ប្រចាំ​ឆ្នាំ២០១៨

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 670


ខ្សែបម្រើ Luka Modric ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA សម្រាប់ឆ្នាំ២០១៨ ខណៈខ្សែប្រយុទ្ធនារី Marta របស់ក្លិប​ Orlando Pride បានឈ្នះពានរង្វាន់ស្ត្រី កាលថ្ងៃចន្ទ ទី២៤ ខែកញ្ញា។

Modric វ័យ៣៣ឆ្នាំបានឈ្នះជើងឯកក្របខណ្ឌ Champions League ជាមួយនឹង Real ហើយបន្ទាប់មកបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រូអាតទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដែលពួកគេត្រូវបានផ្តួលដោយបារាំង។

វាជាលើកទី១ ហើយចាប់តាំងពីជ័យជម្នះរបស់កីឡាករប្រេស៊ីល Kaka ក្នុងឆ្នាំ២០០៧ ដែលពានរង្វាន់បុរសនេះមិនត្រូវបានឈ្នះដោយ Cristiano Ronaldo ឬ Lionel Messi ឡើយហើយអ្នកទាំងពីរមិនបានចូលរួមក្នុងពិធីនោះទេ។

Ronaldo ដែលបានចូលរួមជាមួយ Juventus ពី Real Madrid ទទួល​បានចំណាត់ថ្នាក់លេខ២, Mohamed Salah របស់ Liverpool បាន​ចំណាត់ថ្នាក់លេខ៣។


កីឡាការិនី Marta វ័យ៣២ឆ្នាំដែលលេងក្នុងក្របខណ្ឌកីឡាបាល់ទាត់ស្ត្រី (NWSL) នៅក្នុងសហរដ្ឋអាមេរិកបានឈ្នះពានរង្វាន់កីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ FIFA ចំនួន៥ដងចាប់តាំងពីឆ្នាំ២០១០។

លោក Didier Deschamps គ្រូបង្គោលក្រុមជម្រើសជាតិបារាំងបានឈ្នះពាន Men's Coach of the Year award ជាមួយមិត្តរួមជាតិគឺ នាង Reynald Pedros ដែលបានឈ្នះពានរង្វាន់គ្រូស្ត្រីក្រោយពីបានលើកពាន Champions League ជាមួយនឹងក្រុមនារី Olympique Lyonnais ។


ការបោះឆ្នោតសម្រាប់ប្រភេទអ្នកលេង និងគ្រូបង្វឹកត្រូវបានធ្វើឡើងដោយប្រធានក្រុម និងអ្នកចាត់ការ, ក្រុមអ្នកកាសែតដែលបានជ្រើសរើសហើយជាលើកដំបូងដែល​មាន​ការស្ទង់មតិអ្នកគាំទ្រលើអ៊ីនធឺណិត។

Thibaut Courtois អ្នកចាំទីជម្រើសជាតិប៊ែលហ្សិករបស់ Real Madrid បានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំឆ្នាំ។

គ្រាប់បាល់របស់ Salah សម្រាប់ Liverpool តតាំង Everton នៅក្នុងក្របខណ្ឌ Premier Leagueត្រូវបានជ្រើសជាគ្រាប់បាល់ដ៏អស្ចារ្យ នាំមុខគ្រាប់របស់ Gareth Bale ដែលទាត់ឲ្យ Real Madrid នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖