ការស៊ុតបាល់បញ្ចូលទីចុងម៉ោងរបស់ Felix Golze ធ្វើឱ្យ Augsburg យកបានមួយពិន្ទុ និង បញ្ចប់កំណត់ត្រា១០០ភាគរយរបស់ Bayern Munich នៅរដូវកាល ២០១៨/២០១៩ Bundesliga។
Bayern សម្លឹងរកការទទួលជ័យជម្នះក្នុងលីគលើកទី៥ នៅពេលដែលកីឡាករ Arjen Robben ស៊ុតបញ្ចូលទីនៅនាទី៤៨។
ពួកគេស្ទើរតែនាំមុខ ២-០ ពេលដែល Franck Ribery បានស៊ុតសំដៅទី ប៉ុន្តែ Thomas Muller ស្ថិតក្នុងតំបន់ off-side។
Gotze បានតាមស្មើនៅនាទី៨៦។
វាជាគ្រាប់បាល់ស៊ុតបញ្ចូលទីទី១ កីឡាករវ័យ២០ឆ្នាំដែលបានចាកចេញពីម្ចាស់ជើងឯក Bayern នៅរដូវក្តៅនេះ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖