ក្រុមបាល់ទាត់ Buckingham Street FC របស់ប្រទេសហ្គាំប៊ី ទើបតែទទួលបានឯកសណ្ឋានដើម្បីពាក់ ក្រោយរង់ចាំអស់រយៈពេល១ឆ្នាំ៤ខែ ពីការធ្វើដំណើររបស់ឯកសណ្ឋាននេះពីប្រទេសអង់គ្លេសមក។
ក្លិប Buckingham United FC របស់អង់គ្លេស បានផ្ញើឯកសណ្ឋានចាស់របស់ពួកគេទៅឱ្យក្លិប Buckingham Street FC ដែលមានមូលដ្ឋាននៅទីក្រុង Gunjur នៅភាគនិរតីប្រទេសហ្គាំប៊ី ក្នុងខែឧសភាឆ្នាំ២០១៧ ហើយទៅដល់ក្នុងខែកក្កដាឆ្នាំដដែលនោះ ប៉ុន្តែត្រូវបានទុកច្រឡំកន្លែងនៅព្រលានយន្ដហោះហ្គាំប៊ី។
កីឡាករក្រុម Buckingham Street FC ទើបតែទទួលបានឯកសណ្ឋានដើម្បីពាក់នៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨។
កីឡាករ Famara Badjie បាននិយាយថាក្រុម Buckingham Street FC បានទទួលឯកសណ្ឋាននោះជាមួយភាពរីករាយក្រៃលែង និងបានផ្ញើអំណរគុណធំធេងដល់ក្លិបរបស់អង់គ្លេស។
លោក Adam Bray អនុប្រធានក្លិប Buckingham United ឱ្យដឹងថាក្លិបលោកមានទំនាក់ទំនងជាមួយក្លិប Buckingham Street FC បួនប្រាំឆ្នាំមកហើយ ដោយស្គាល់គ្នាតាមរយៈ Facebook ខណៈក្រុមទាំង២មានឈ្មោះដូចគ្នា៕
ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖