ក្រុមបាល់ទាត់នារី Manchester City ធ្លាក់ពីពាន Women’s Champions League នៅវគ្គ៣២ក្រុម ក្រោមថ្វីជើង Atletico Madrid ដោយលទ្ធផលសរុប៣-១។
កាលពីជើងទី១នៅទឹកដី Atletico ក្រុមទាំង២ស្មើគ្នា១-១។ នៅពេលចាប់ផ្ដើមជើងទី២បាន៤នាទី Atletico ផ្ដើមនាំមុខដោយកីឡាការិនី Silvia Meseguer។ ក្រុមភ្ញៀវ Atletico ថែម១គ្រាប់ទៀតដោយ Ludmila da Silva នៅចុងវគ្គទី១។
សូមរំឭកថា ក្រុមបាល់ទាត់នារី Man City បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Women’s Champions League ២រដូវកាលចុងក្រោយ តែរដូវកាលនេះពួកគេប៉ះក្រុមខ្លាំងបំផុតមួយនៅវគ្គ៣២ក្រុមចុងក្រោយ ដែលស័ក្ដិសមក្នុងការបន្តដំណើរទៅមុខទៀត៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖