+855 16 757 168     samnob@keiladaily.com
KD Logo

Costa ៖ Atletico តែងតែចង់ផ្ដួល Real តែ Real ក៏ចង់ផ្ដួលពួកយើងដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 705

នៅថ្ងៃសៅរ៍ទី២៩ខែកញ្ញាឆ្នាំ២០១៨ ជំនួបគូប្រជែងធំបំផុតក្នុងរាជធានីម៉ាឌ្រីដនឹងកើតឡើង រវាង Real Madrid និង Atletico Madrid នៅកីឡដ្ឋាន Bernabeu។

ខ្សែប្រយុទ្ធ Diego Costa និយាយក្នុងសម្ភាសន៍ជាមួយ Marca ថា៖ “ពួកយើងតែងតែចង់ផ្ដួល Real Madrid…ប៉ុន្តែពួកគេក៏ចង់ផ្ដួលយើងដូចគ្នា”។

កីឡាករជម្រើសជាតិអេស្ប៉ាញដើមកំណើតប្រេស៊ីល បន្ថែមថា៖ “ទោះបីវាជាការប្រកួតផ្សេងគ្នា ប៉ុន្តែពួកយើងនឹងមានឆន្ទៈខ្លាំងជាងកាលប្រកួត UEFA Super Cup”។

Costa អះអាងថាការប្រកួត UEFA Super Cup ដែល Atletico បានផ្ដួល Real កន្លងទៅនេះ ជាការប្រកួតល្អបំផុតរបស់គេតាំងពីត្រលប់មកពី Chelsea វិញ។ ការប្រកួតទល់នឹង Valencia ក៏គេលេងបានល្អដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖