Diego Costa បានវាយប្រហារទៅលើអតីតអ្នកចាត់ការ Chelsea លោក Antonio Conte សាជាថ្មីទៅលើវិធីដែលបានដោះស្រាយជាមួយខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះកាលពីរដូវក្តៅមុន។
Costa បានភ្ញាក់ខ្លួនប៉ុន្មានខែបន្ទាប់ពី Chelsea បានឈ្នះពានរង្វាន់ក្របខណ្ឌ Premier League នៅឆ្នាំ២០១៧ និង ក្រោយពីមានបញ្ហាជាមួយគ្រូបង្វឹកជនជាតិអ៊ីតាលី ធ្វើឲ្យគេបាត់បង់កៅអីជម្រើសដំបូង។
កីឡាករវ័យ ២៩ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៥២គ្រាប់ក្នុងរយៈពេល៣រដូវកាលនៅ Premier League និងជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់២គ្រឿង តែត្រូវបានគេចាត់ទុកថាលើសតម្រូវការ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖