+855 16 757 168     samnob@keiladaily.com
KD Logo

Bayern Munich រងបរាជ័យលើកដំបូងនៅ​រដូវកាលនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 707


ម្ចាស់ជើងឯកលីគ​កំពូល​អាល្លឺម៉ង់ Bayern Munich បានរងបរាជ័យជាលើកដំបូងក្នុងរដូវកាលនេះ ក្រោយចាញ់ម្ចាស់ផ្ទះ Hertha Berlin ២ទល់នឹង០ នៅថ្ងៃសុក្រ ទី២៨ កញ្ញា។

Hertha ដែលឡើងស្មើពិន្ទុជាមួយ Bayern បាននាំមុខតាមរយៈការស៊ុតបញ្ចូលទី១១ម៉ែត្រដោយ Vedad Ibisevic បន្ទាប់ពីកំហុសរបស់ Jerome Boateng ទៅលើ Salomon Kalou ។


Ondrej Duda បានរកគ្រាប់បាល់ទី២ ដោយការស៊ុតបញ្ចូលទីពីចម្ងាយ។

Bayern បានព្យាយាមវាយបកវិញ ប៉ុន្តែ Renato Sanches និង David Alaba មិនអាចធ្វើបានសម្រេច។

Arjen Robben ត្រូវបានប្ដូរចេញនៅនាទី៥២ ហើយខ្សែបម្រើស្លាបហូឡង់ហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងការសំរេចចិត្តនេះ និង សន្ទនាជាមួយអ្នកចាត់ការ Niko Kovac នៅលើខ្សែបន្ទាត់។


បន្ទាប់ពីការប្រកួតនេះទៅ Bayern Munich ត្រូវជួបជាមួយ​ Ajax Amsterdam ក្នុងជំនួប UEFA Champions League ថ្ងៃអង្គារ ទី០២ តុលា៕


ប្រែសម្រួល ៖ តេជះ

ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖