+855 16 757 168     samnob@keiladaily.com
KD Logo

យុវជនអង់គ្លេសវ័យ១៨ឆ្នាំកំពុងនាំមុខគេនៅលីគធំអឺរ៉ុបខាង assist ក្រោយរួមចំណែកជួយ Dortmund ឡើងកំពូលតារាង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 953

កីឡាករអង់គ្លេសវ័យ១៨ឆ្នាំ Jadon Sancho បញ្ជូន២គ្រាប់ឱ្យមិត្តរួមក្រុម Dortmund ស៊ុតចូល ដើម្បីវាយបកផ្ដួល Bayer Leverkusen ៤-២ យប់ថ្ងៃសៅរ៍ទី២៩ខែកញ្ញា ហើយឡើងឈរកំពូលតារាង Bundesliga។

អតីតយុវជន Man City ឥឡូវនេះ assist ច្រើនជាងគេក្នុងលីគធំបំផុតទាំង៥របស់អឺរ៉ុប ដោយ assist ៥គ្រាប់ក្នុងការចូលលេង១២៤នាទី។

សូមរំឭកថា យប់មិញនេះ ម្ចាស់ផ្ទះ Leverkusen នាំមុខ២គ្រាប់មុនដោយ Mitchell Weiser និង Jonathan Tah ក្នុងនាទីទី៩និង៣៩។ តែនៅវគ្គទី២ Dortmund វាយបក៤គ្រាប់វិញ ដោយ Bruun Larsen ក្នុងនាទី៦៥, Marco Reus ក្នុងនាទី៦៩ និង Alcacer ក្នុងនាទី៨៥និង៩០+៤។

Dortmund ពេលនេះមាន១៤ពិន្ទុពី៦ប្រកួត ឈរកំពូលតារាង នៅពីលើ Bayern Munich ១ពិន្ទុ ខណៈ Leverkusen កំពុងឈរលេខរៀងទី១២ មាន៦ពិន្ទុ៕



ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖