+855 16 757 168     samnob@keiladaily.com
KD Logo

កូនអតីត​ខ្សែ​ប្រយុទ្ធ Barcelona ជាកីឡាករ Roma ក្មេងបំផុត​ទាត់ចូលនៅ UCL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 759


Edin Dzeko បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ហើយ Justin Kluivert បានក្លាយជាអ្នករកគ្រាប់បាល់ក្មេងជាងគេរបស់ AS Roma ក្នុងក្របខណ្ឌ Champions League ពេលឈ្នះ ៥-០ លើ Viktoria Plzen។

Justin Kluivert ដែលជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធហូឡង់ Patrick Kluivert បានស៊ុតបញ្ចូលទីគ្រាប់ទី៤ របស់ Roma និងជាលើកដំបូងសម្រាប់ក្លិបនៅអឺរ៉ុប។


Dzeko បានស៊ុតបញ្ចូលទីក្នុងនាទីទី៩២ ដើម្បីក្លាយជាកីឡាករទី១ របស់ក្រុម Roma ដែលធ្វើបានហ៊ែតទ្រីកនៅ Champions League ។

Cengiz Under ក៏រកគ្រាប់បាល់សម្រាប់ Roma ដែលបានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូល G ដែលមានពិន្ទុស្មើនឹងក្រុមម្ចាស់ជើងឯក Real Madrid ។

គ្រាប់បាល់របស់Kluivert បានកើតឡើងនៅពេលដែលរូបគេបានស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងមុតស្រួច។


កីឡាករវ័យ១៩ឆ្នាំ បានអបអរសាទរដោយកាន់អាវយឺតដែលមានឈ្មោះរបស់អតីតមិត្តរួមក្រុម Ajax គឺ Abdelhak Nouri ដែលបានបាត់បង់ជីវិតក្រោយប៉ះទង្គិចក្បាលអំឡុងពេលមិត្តភាពកាលពីឆ្នាំមុន៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖