Bayern Munich បានរងបរាជ័យជាថ្មីទៀតនៅ Bundesliga ដោយចាញ់ Borussia Monchengladbach លើដីខ្លួនឯង ០ទល់នឹង៣ នៅថ្ងៃសៅរ៍ ទី០៦ តុលា។
ម្ចាស់ជើងឯកអាឡឺម៉ង់ Bayern បានឈ្នះការប្រកួតលីគចំនួន៤លើកដំបូង តែ៤ប្រកួតចុងក្រោយមិនឈ្នះសោះ។
ពួកគេបានស្មើនៅផ្ទះ Augbsurg និងបានចាញ់នៅ Hertha Berlin ហើយក្រុមលោក Nico Kovac ក៏បានត្រឹមស្មើ Ajax នៅ Champions League កាលពីថ្ងៃអង្គារដែរ។
Alassane Plea, Lars Stindl និង Patrick Herrmann គឺជាអ្នករកគ្រាប់បាល់សម្រាប់ Monchengladbach ។
Bayern ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ ដោយតាមទុពីក្រោយក្រុមមិនដែលចាញ់ Borussia Dortmund ដែលឈ្នះ Augsburg ៤ទល់នឹង៣ ចំនួន៤ពិន្ទុ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖